Connect with us

ព័ត៌មានអន្តរជាតិ

ប្រកាសបើកសាលារៀនមិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះវៀតណាមប្រកាសរកឃើញអ្នកឆ្លង COVID-19 ១៧​ករណី​ថ្មី

បរទេស៖ ​នាថ្ងៃទី​៧ ខែឧសភា​វិញ វៀតណាម បាន​រកឃើញ​ករណី​កូ​រ៉ូ​ណាវី​រុស​ថ្មី​ចំនួន ១៧​ករណី ហើយ​អ្នក​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ វៀតណាម ដែល​ត្រូវបាន​គេ​ជម្លៀស​មកពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ខណៈប្រទេសនេះបានស្ងប់ស្ងាត់អស់​រយៈពេល​ប្រមាណ​៣​សប្តាហ៍។

ការរកឃើញ​ថ្មី​នេះ គឺធ្វើឡើង​បន្ទាប់ពី​វៀតណាម មិនបាន​រកឃើញ​ករ​ណី​ឆ្លង​ជា​សហគមន៍ ក្នុង​រយៈពេល​ចំនួន ២១​ថ្ងៃ​មកហើយ​។ តួលេខ​សរុប​នៃ​ COVID-19 នៅ​វៀតណាម​បាន​កើន​ដល់​ចំនួន ២៨៨​ករណី ប៉ុន្តែ​មិនមាន​ករណី​ស្លាប់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៣៣​នាក់​។ នេះ​បើតាម​តួលេខ​របស់​វែប​សាយ Worldometers​។

គួរជម្រាបថា វៀតណាម​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​១៧​ទៀត ដែល​សុទ្ធតែជា​ករណី​នាំចូល​។ ការរកឃើញ​នេះ ចំ​ពេលដែល​វៀតណាម បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន​ក្នុងប្រទេស ព្រមទាំងអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ​ ៕

អត្ថបទ៖ KBN News

Advertisement