ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃ ឱ្យមហាជនបានដឹងថា ជាធម្មតាយានយន្ដដែលនាំចូលពីបរទេស នៅបណ្ដាប្រទេសដែលអភិវឌ្ឍ ឡានមួយទឹក ឬឡានជជុះ ហើយភាគច្រើនយើងនាំចូលមកពីសហរដ្ឋអាមេរិក សូមជម្រាបផងថា ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែលភាសាអង់គ្លេសហៅថា (Day Light) ភ្លើងនេះបើកជាប់រហូតតែម្ដង បិទអត់បានទេ។
ទន្ទឹមនិងនេះដែរលោកបានបន្ថែមទៀតថា៖ នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាព្រះរាជក្រឹត្យ នៃមាត្រា៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ ធ្វើការផាកពិន័យ ទៅលើភ្លើងពេលថ្ងៃនោះទេ។
លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបន្ថែមទៀតថា ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតក៏ដោយ ដែលយើងសល់ពីយប់នោះ ក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ”៕
ដើម្បីឲ្យប្រិយមិត្តជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
អត្ថបទ៖ KBN News