Connect with us

ព័ត៌មានអន្តរជាតិ

ប្រពៃណាស់ ! ពលរដ្ឋថៃ រួមគ្នាបង្កើតទូរបរិច្ចាគស្បៀងអាហារ ដើម្បីចែករំលែកដល់អ្នកខ្វះខាតក្នុងអំឡុងពេល COVID-19

បរទេស៖ ថ្មីៗនេះពលរដ្ឋថៃ ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងទូទាំងប្រទេស បានមូលមតិគ្នាបង្កើតគម្រោងមូលនិធិមួយមានឈ្មោះថា «The Party of Sharing» ដោយយកស្បៀងអាហារជាលក្ខណៈកញ្ចាប់ អាហារកំប៉ុង គ្រឿងទេសផ្សេង ដាក់ចូលនៅក្នុងទូរមួយ នៅតាមផ្លូវដែលមានមនុស្សឆ្លងកាត់ច្រើននៅតាមភូមិស្រុក ក្នុងគោលបំនងជួយសង្គ្រោះ នឹងចែករំលែកដល់អ្នកដែលមានភាពខ្វះខាតនៅក្នុងអំឡុងពេល COVID-19 រាតត្បាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mgronline

ចំពោះគម្រោងនេះត្រូវបាននាំយកមកពីបរទេសដែលមានឈ្មោះថា «Free Party» ហើយបច្ចុប្បន្ននេះពលរដ្ឋរស់នៅក្នុងទីក្រុងបាងកក បានរួមគ្នាធ្វើបាន៤ទូរហើយ ចំណែក១ទៀត ស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង។

ចំពោះការបង្កើតគម្រោងនេះឡើងធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៌យ៉ាងខ្លាំង ព្រមទាំងមានការចូលរួមបរិច្ចាគស្បៀងម្ហូបអាហារជាច្រើនពីសំណាក់ពលរដ្ឋថៃ មិនត្រឹមតែប៉ុណ្ណោះឃើញមានអ្នកខ្វះខាតមួយចំនួនបានចូលទៅយកអាហារតាមចំនួនដែលសមរម្យពីទូរស្បៀងអាហារនោះ។

គម្រោងនេះត្រូវបានគេវាយតម្លៃថា នឹងទទួលបានជោគជ័យព្រមទាំងចង្អុលបង្ហាញថា “នេះគឺជាភស្តុតាងដែលបង្ហាញថាប្រជាជនថៃមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ស្ថិតនៅក្នុងគ្រាលំបាក” ៕

Advertisement