Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋខ្មែរទាំងអស់គួរតែផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ ដើម្បីការពារកុំឲ្យកើតមានរលកទី២

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរៀបចំពិធីសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃវីរុស COVID-19។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលនៅតែស្នើឲ្យមានការពន្យាពេល នៃកការរៀបចំការរៀបចំអាពាហ៍ពិពោហ៍ ព្រោះកម្ពុជានៅតែមានភាពប្រឈមនូវរលកទី២ ដដែល។ «បើទោះបីកម្ពុជា មិនមានអ្នកឆ្លងថ្មី ហើយមិនមានអ្នកស្លាប់ក៏ដោយ ប៉ុន្ដែយើងនៅតែប្រឈមដដែល»។

លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា មិនត្រឹមតែពិធីអាពាហ៌ពិពាហ៌ នោះទេ តែពិធីផ្សេងៗទៀត ក៏ត្រូវពន្យារដែរ ការអំពាវនាវបែបនេះគឺដើម្បីការពារកុំឲ្យកើតមានរលកទី២ ដោយទុកពេលយ៉ាងតិច ២ ទៅ៣ខែ ទៀត ដើម្បីតាមដានសភាពការណ៍ជំងឺកូវីដ១៩ នៅកម្ពុជា។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមទៀតថា តែទោះបីជាយ៉ាងណា ប្រសិនបើយើងមានការចាំបាច់មិនអាចខកខានបាន នៃការរៀបចំពិធី គឺត្រូវប្រកាន់ខ្ជាប់នូវរបៀបរស់នៅថ្មី ដោយប្រកាន់ខ្ជាប់​​ ការរស់នៅបែបអនាម័យ ការលាងដៃជាប្រចាំ ការប្រើប្រាស់ម៉ាស់ និង ជាពិសេស ការរក្សាគម្លាតសង្គម និងបុគ្គល។ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់បន្ថែម ៕
អត្ថបទ៖ KBN News

Advertisement