Connect with us

ព័ត៌មានជាតិ

ម៉ែអាថ្លែន ! សមត្ថកិច្ចរកឃើញឱសថក្លែងក្លាយ២៨ប្រភេទដាក់លក់នៅឱសថស្ថានអរុណរះ

ខេត្តស្វាយរៀង៖ ឱសថក្លែងក្លាយចំនួន២៨ប្រភេទ ត្រូវបានកម្លាំងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេស្ឋកិច្ច កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងកម្លាំងអាវុធហត្ថក្រុង និងមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រកឃើញ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅឱសថស្ថានអរុណរះ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ ក្រុងស្វាយរៀង ។

សមត្ថកិច្ច បានឲ្យដឹងថា ឱសថក្លែងក្លាយដែលសមត្ថកិច្ចរកឃើញទាំង២៨ប្រភេទរួមមាន ៖ ទី១-AMLOCOR-5 ចំនួន៤០០ប្រអប់ ស្មើនឹង១២០០០គ្រាប់ ទី២-Amlocor-10 ចំនួន១៨ប្រអប់ ស្មើនឹង៥៤០គ្រាប់ ទី៣- curcuma plus orange flavor ចំនួន១៤ដប ទី៤-Tropicana slim ចំនួន១០០ប្រអប់ស្មើនឹង៥០០០កញ្ចប់ ទី៥- Navita C -25 ចំនួន៣០០កំប៉ុង ស្មើនឹង៣០០០០គ្រាប់ ទី៦- Clorampen iconusar ចំនួន៣២០ប្រអប់ ស្មើនឹង៣២០០០គ្រាប់ ទី៧- Diancresop ចំនួន៥ប្រអប់ ស្មើនឹង៥០០គ្រាប់ ទី៨- Biclosamide ចំនួន៥ប្រអប់ ស្មើនឹង៥០០គ្រាប់ ទី៩- Carbomecin ចំនួន៦ប្រអប់ ស្មើនឹង១៤៤០គ្រាប់ ទី១០- Co Trimoxazol ចំនួន៥ប្រអប់ ស្មើនឹង២០០០គ្រាប់ ។

ទី១១- Dexamethason ចំនួន៥ដប ស្មើនឹង២៥០០គ្រាប់ ទី១២- Paracetamol 500mg ចំនួន៥ប្រអប់ ស្មើនឹង៥០០គ្រាប់ ទី១៣- Dimedrol ចំនួន៥ប្រអប់ ស្មើនឹង៥០០អំពូល ទី១៤- Zinniaf ចំនួន៥ប្រអប់ស្មើនឹង២១០កញ្ចប់ ទី១៥- Cotriseptol ចំនួន១ប្រអប់ ស្មើនឹង២០០គ្រាប់ ទី១៦- Richgalen ចំនួន៦ប្រអប់ ស្មើនឹង១៥០០គ្រាប់ ទី១៧- Sulpirude ចំនួន៥០ប្រអប់ ស្មើនឹង៥០០០គ្រាប់ ទី១៨- Biolac plus ចំនួន៥កំប៉ុង ស្មើនឹង១៥០០គ្រាប់ ទី១៩- Linconixyn ចំនួន៦ប្រអប់ ស្មើនឹង១២០គ្រាប់ ទី២០- Mixatableu ចំនួន៩៣ប្រអប់ ស្មើនឹង ៩៣០០គ្រាប់ ។

ទី២១Ibuprofen ចំនួន៦កំប៉ុង ស្មើនឹង៣០០០គ្រាប់ ទី២២- Moxlpharm ចំនួន៩កំប៉ុង ស្មើនឹង៩០០គ្រាប់ ទី២៣- T-Pចំនួន៥ប្រអប់ ស្មើនឹង១៥០០គ្រាប់ ទី២៤24- CarboTS ចំនួន៤កំប៉ុង ស្មើនឹង៥០០គ្រាប់ ទី២៥- Golden ចំនួន៤ប្រអប់ ស្មើនឹង១២ដប ទី២៦- Claxgen ចំនួន៦ប្រអប់ ស្មើនឹង៦០០០គ្រាប់ ទី២៧- VITA-C tablet ចំនួន១០ដប ស្មើនឹង៦០០០គ្រាប់ ទី២៨- One day women ចំនួន៦ដប ស្មើនឹង១៨០០គ្រាប់ ។

សមត្ថកិច្ច បញ្ជាក់ថា ឱសថក្លែងក្លាយទាំងនោះ សមត្ថកិច្ចសម្រេចរឹបអូសយកទៅរក្សាទុក រីឯម្ចាស់ឱសថស្ថាន សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់តាមនីតិវិធី។ដោយឡែកទីតាំងខាងលើត្រូវបិទជាបណ្តោះអាសន្ន រង់ចាំមានសេចក្តីសម្រេចជាថ្មីពីសមត្ថកិច្ចជំនាញ៕

Advertisement