Connect with us

ព័ត៌មានអន្តរជាតិ

មិនសរសើរមិនបាន! ទាហានថៃ ច្នៃឡានដើម្បីបើកកាត់សក់ជូនពលរដ្ឋ​ដោយឥតគិតថ្លៃក្នុងអំឡុងពេល COVID-19

បរទេស៖ កងពលទាហានថៃលេខ២១ បានកែច្នៃរថយន្ដចល័តមួយដោយបំពាក់ជាមួយកៅអី ព្រមទាំងសម្ភារកាត់សក់មួយចំនួន ដើម្បីធ្វើដំណើរកាត់សក់ជូនពលរដ្ឋនៅក្នុងភូមិ ដោយឥតគិតថ្លៃក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋនៅក្នុងអំឡុងពេល COVID-19។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mgronline​ នាថ្ងៃទី១៣ ខែឧសភានេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះកងទ័ពនៃកងយោធពលខេមរភូមិន្ទលេខ២១ បានបង្កើតឡានកាត់សក់ចល័តនេះបានចំនួន២១គ្រឿងហើយ ដើម្បីកាត់សក់នៅមុខផ្ទះសាធារណៈជូនពលរដ្ឋនៅក្នុងភូក្លាង ខេត្តនគរាជសីម៉ា។ ឡាននឹងធ្វើដំណើរកាត់សក់ជារៀងរាល់ថ្ងៃដែលប្រកបទៅដោយផាកសុខភាពយោងទៅតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីបង្ការការឆ្លងវីរុស COVID-19 ៕

 

Advertisement