Connect with us

ព័ត៌មានអន្តរជាតិ

ពលរដ្ឋវៀតណាម១០នាក់ សុខចិត្តបរិច្ចាគសួតសង្គ្រោះជីវិតអ្នកបើកយន្តហោះអង់គ្លេសផ្ទុក COVID-19 ទំនងជា​មិន​ចង់​ឲ្យ​មាន​អ្នកស្លាប់​ក្នុង​បញ្ជី COVID-19 របស់ខ្លួន

បរទេស៖​​ ពលរដ្ឋវៀតណាម១០នាក់ ស្ម័គ្រចិត្ត​បរិច្ចាគ​សួត​របស់​ពួកគេ​ដើម្បី​សង្គ្រោះ​ជីវិត​ពី​ឡុ​ត​ជនជាតិ​អង់គ្លេស​ម្នាក់ ដែលជា​អ្នកជំងឺ COVID-19​ មាន​អាការ​ធ្ងន់ធ្ងរ ដោយ​សួត​របស់គេ​ស្ទើរតែ​មិន​ដំណើរការ​ទៅហើយ​ប៉ុន្តែ​គ្រូពេទ្យ​រដ្ឋ​បាន​បដិសេធ​។ ដែលសកម្មភាពនេះមើលទៅវៀតណាម ទំនងជា​មិន​ចង់​ឲ្យ​មាន​អ្នកស្លាប់​ក្នុង​បញ្ជី COVID-19 របស់ខ្លួន​។​ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) នាថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភានេះ។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា វៀតណាម កំពុង​ព្យាបាល​ជនបរទេស​ម្នាក់​ដែលជា​អ្នកជំងឺ COVID-19 ដោយ​ប្រើប្រាស់​ទាំង​ធនធានមនុស្ស និង​ទឹកប្រាក់​ច្រើន​ក្រាស់ក្រែល​។ អ្នកជំងឺ​ម្នាក់នេះ​ដែលជា​អ្នកបើកបរ​យន្តហោះ​ឲ្យ​អាកាសចរណ៍​ជាតិ​មាន​វ័យ​៤៣​ឆ្នាំ ជាជនបរទេស​ដែល​ធ្វើការ​ឲ្យ​អាកាសចរណ៍​វៀតណាម ជា​អ្នកជំងឺ​ទី​៩១ ក្នុងចំណោម​ករណី​ឆ្លង​ទាំង​២៨៨​នាក់​។ រូបនេះ​បាន​ឆ្លង COVID-19 ពី​រង្គសាល​មួយកន្លែង​ក្នុង​ទីក្រុង​ហូជីមិញ​។ មនុស្ស​ច្រើនជាង​៤​ពាន់​នាក់ ត្រូវបាន​កំណត់ថា ជាប់​ពាក់ព័ន្ធ​ករណី​ឆ្លង​ជា​ចង្កោម​មួយ​នេះ ប៉ុន្តែ​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា មាន​អ្នក​ឆ្លង​តែ​១៨​នាក់​ប៉ុណ្ណោះ​។​

​ខណៈ​អ្នកជំងឺ​ឯទៀត​បាន​សះស្បើយ​ជា​បន្តបន្ទាប់ អ្នកបើកបរ​យន្តហោះ​រូបនេះ បែរ​ជាមាន​អាការ​មិន​ធូរស្រាល និង​ត្រូវការ​ឧបករណ៍​ជំនួយ​ដើម្បី​បន្តជីវិត​។ នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​។ នៅ​ថ្ងៃទី​១២ ខែឧសភា ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ជួប​ជាមួយ​អ្នកជំនាញ​សំខាន់ៗ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ដោយ​ចុងក្រោយ​បាន​សម្រេចចិត្តថា ការបណ្ដុះ​សួត​ថ្មី​មួយ ជា​ច្រកចេញ​តែមួយគត់​។​
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម មនុស្ស​១០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាគ​សួត​របស់​ពួកគេ​ដើម្បី​សង្គ្រោះ​ជីវិត​ពី​ឡុ​ត​ជនជាតិ​អង់គ្លេស​ម្នាក់នេះ ប៉ុន្តែ​គ្រូពេទ្យ​រដ្ឋ​បាន​បដិសេធ​។ កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស Tuoi Tre រាយការណ៍​ថា សួត​របស់​អ្នកជំងឺ​ម្នាក់នេះ ដំណើរការ​តែ​១០​ភាគរយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ពឹង​ផ្អែកលើ​ឧបករណ៍​សង្គ្រោះ​ជាង​៣០​ថ្ងៃ​ហើយ​។ កាលពី​ខែ​មុន អនុរដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ធ្លាប់​បញ្ជាក់ថា វៀតណាម​បាន​នាំចូល​ថ្នាំ​ពិសេស​ពី​បរទេស តែ​មិនអាច​ព្យាបាល​អ្នកជំងឺ​រូបនេះ​បាន​។​ ​ទាក់ទង​ថ្លៃ​ចំណាយ​វិញ ក្រុង​ហាណូយ​ចំណាយលុយ​ច្រើនជាង​៥​ពាន់​លាន​ដុង (​ប្រមាណ​២០​ម៉ឺន​ដុល្លារ​) ៕

 

Advertisement