Connect with us

ព័ត៌មានអន្តរជាតិ

មិនដឹងត្រូវសើច ឬក៏អាណិត ! ជឿជាក់ Google ពេក មានអីលទ្ធផលធ្លាក់ទឹកស្ដែង…

បរទេស៖ បុរសជនជាតិថៃម្នាក់ ដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមរយៈក្រុមហ៊ុន Grab Food បានជិះម៉ូតូធ្លាក់ចូលក្នុងប្រឡាយទឹក អំឡុងពេលបំពេញការងារដឹកម្ហូបឲ្យអតិថិជន ពីព្រោះតែរូបគាត់បានប្រើប្រាស់ Google Map ទាំងស្រុងដើម្បីជាមធ្យោបាយក្នុងការនាំផ្លូវទៅដល់គោលដៅ។ នេះបើយោងតាមការរបស់សារព័ត៌មាន Khaosod នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

យ៉ាងណាមិញយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលគណនីមានឈ្មោះ (จีรวัฒน์ เลิศมงคล) Chirawat Lertmongkol​ របស់បុរសដែលជាសាមីខ្លួនបានសរសេររៀបរាប់ឲ្យដឹងថា៖«ដោយសារតែខ្ញុំបានប្រើអេប Google Map ហើយជិះចូលផ្លូវកាត់ដើម្បីឲ្យឆាប់បានទៅដល់គោលដៅដោយមិនបានមើលផ្លូវឲ្យច្បាស់ ស្រាប់តែជិះមកដល់ស្ពានតូចមួយស្ថិតនៅក្នុងតំបន់ Khan Na Yao ហើយចេះតែប្រញាប់ប្រញាល់ទៀតនោះក៏ជិះម៉ូតូមិនប្រយ័ត្នក្រឡាច់កង់ម៉ូតូ ណាមួយស្ពានតូចទៀតផង ដែលជាហេតុធ្វើឲ្យម៉ូតូព្រមទាំងរូបខ្ញុំធ្លាក់ចូលក្នុងប្រឡាយនេះតែម្ដងទៅ។

ខណៈពេលនោះដែរគាត់ក៏ស្រែកហៅមនុស្សនៅក្បែរនោះឲ្យជួយលើកម៉ូតូរបស់គាត់ ដោយបានរអ៊ូថាម៉ូតូខ្ញុំធ្ងន់ណាស់លើកមិនរួចទេ។ គាត់បានបន្ថែមទៀតថា សល់តែ៥នាទីទៀតទេគឺខ្ញុំទៅដល់គោលដៅអតិថិជនហើយ តែប្រសិនបើខ្ញុំជិះតាមផ្លូវមួយទៀតនោះខ្ញុំ នឹងត្រូវចំនាយពេល៣០នាទីទើបបានទៅដល់គោលដៅ» ៕

 

Advertisement