Connect with us

ព័ត៌មានអន្តរជាតិ

វៀតណាម ប្រកាសរកឃើញអ្នកផ្ទុក COVID-19 ថ្មីចំនួន២៤នាក់

បរទេស៖ នាថ្ងៃទី១៥ ខែឧសភា ក្រសួងសុខាភិបាល​វៀត​ណា​ម​ បានរាយការណ៍ថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លងវីរុស COVID-19 ចំនួន២៤នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបដែលត្រូវបានរកឃើញមានរហូតដល់៣១២​ករណី ខណៈករណី​ឆ្លង​ថ្មី​ទាំងអស់នេះ គឺជា​ករណី​នាំចូល​មកពី​បរទេស​។

បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល​វៀតណាម មនុស្ស​ចំនួន ២៤​នាក់ ដែល​ស្ថិតនៅក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19 ។ ករណី​ទាំងអស់នេះ គឺជា​អ្នកដំណើរ​មកពី​រុស្ស៊ី​។ ថ្ងៃ​អង្គារ ទី​១២ ឧសភា ប្រទេស​វៀតណាម​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចំនួន ៣៤៥​នាក់ តាម​យន្តហោះ ដឹក​ចេញពី​រុ​ស្សី ដែល​ជា​ប្រទេស​រង​ផល​ប៉ះពាល់​អាក្រក់​បំផុត​ទី​២ ដោយសារ​វីរុស​កូ​វី​ដ​-១៩ កំពុង​រាតត្បាត។

ការ​រ​ឃើញ​ករណី​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​វៀតណាម​ទើបតែ​រកឃើញ១៧​ករណី ដែល​នាំ​ចូលមក​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​៧ ខែឧសភា​។

គួរបញ្ជាក់ថា គិតត្រឹមតែថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ តួលេខ​សរុប COVID-19 របស់​វៀតណាម មាន​ចំនួន​៣១២​ករណី មិនមាន​ករណី​ស្លាប់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៦០​នាក់​ ៕

Advertisement