Connect with us

ព័ត៌មានអន្តរជាតិ

ស្ងាត់​ៗ ! លោក Jack Ma ដកខ្លួន​ចេញពី​ក្រុមប្រឹក្សាភិបាល​ធានា​គារ SoftBank

ក្រុមហ៊ុន SoftBank Group Corp បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma នឹង​លាឈប់​ពី​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន reuters ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នេះ ។

ការ​ចាកចេញ​របស់​លោក Jack Ma ដែល​បាន​ចូល​និវត្តន៍​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba កាលពី​ខែកញ្ញា បាន​កើតឡើង​នៅ​ពេល​គាត់​ដកខ្លួន​ចេញពី​តួនាទី​ជា​ផ្លូវការ​ដើម្បី​ផ្តោត​លើ​សកម្មភាព​មនុស្សធម៌ ។

ក្រុមហ៊ុន SoftBank នឹង​ស្នើ​សុំ​ការ​តែងតាំង​ថ្មី​ចំនួន​៣​រូប​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​រួម​ទាំង​ប្រធាន​ក្រុម​ហិរញ្ញវត្ថុ​លោក Yoshimoto Goto នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ខាង​មុខ ដូច្នេះ​ចំនួន​សមាជិក​ក្រុមប្រឹក្សាភិបាល​នឹង​កើនឡើង​ដល់ ១៣ នាក់ ។

ការ​ចាកចេញ​របស់​លោក Jack Ma គឺ​ត្រូវ​បាន​គេ​កត់​សម្គាល់ថា លោក​សម្រេចចិត្ត​ចាកចេញ​ស្រប់​តាម​ការ​ចាកចេញ​របស់​លោក Tadashi Yanai ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Uniqlo ដែល​បាន​លាឈប់​ពី​ក្រុមប្រឹក្សាភិបាល​កាលពី​ចុងឆ្នាំ​មុន ៕

ប្រភព ៖ Reuters

Advertisement