Connect with us

ព័ត៌មានអន្តរជាតិ

លោក ត្រាំ បានបានហៅតួរលេខឆ្លងខ្ពស់នៃ Covid-19 របស់សហរដ្ឋអាមេរិកថាជា “ផ្លាកសញ្ញាកិត្តិយស”

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយនៅថ្ងៃនេះថា លោកកំពុងពិចារណាលើការហាមឃាត់ការធ្វើដំណើរនៅអាមេរិកឡាទីន ហើយលោកបានហៅករណីឆ្លងខ្ពស់នៃ Covid-19 របស់សហរដ្ឋអាមេរិកថាវាគឺជា“ ផ្លាកសញ្ញាកិត្តិយស” ពីព្រោះវាមានន័យថា ប្រទេសនេះបានធ្វើតេស្ដ ក៏ដូចជាកំពុងធ្វើតេស្តទៅលើមនុស្សកាន់តែច្រើនជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

លោកត្រាំ បានលើកឡើងថា យើងសង្ឃឹមថារវាងប្រទេសប្រេស៊ីល នឹងប្រទេសយើងនឹងមិនមានបញ្ហាទេ។ បច្ចុប្បន្ននេះអភិបាលរដ្ឋផ្លរីដា បានកំពុងធ្វើការសាកល្បងយ៉ាងល្អជាពិសេសនៅរដ្ឋផ្លរីដា ព្រោះមានមនុស្សភាគច្រើនចូលក្នុងរដ្ឋផ្លរីដា។ លោកត្រាំបានបន្ថែមថា បច្ចុប្បន្នប្រទេសប្រេស៊ីល គឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ៣ ដែលជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ។

លោក ត្រាំ បាននិយាយថា “ខ្ញុំព្រួយបារម្ភអំពីអ្វីគ្រប់យ៉ាងខ្ញុំមិនចង់អោយមនុស្សចូលមកទីនេះនិងឆ្លងប្រជាជនរបស់យើងទេ ខ្ញុំក៏មិនចង់អោយប្រជាជននៅទីនោះឈឺដែរ” ។
ប្រធានាធិបតីអាមេរិចរូបនេះបាននិយាយទៀតថា “និយាយអីញ្ចឹងនៅពេលដែលអ្នកនិយាយថាយើងអាមេរិកមានអ្នកឆ្លងច្រើនជាងគេ នោះគឺវាពិតជាត្រឹមត្រូវហើយ ប៉ុន្តែសូមអ្នកយល់ឲ្យច្បាស់ថាអាមេរិកបានធ្វើតេស្ដរកវីរុស COVID-19 ច្រើនជាងប្រទេសនានានៅទូទាំងពិភពលោក”។

លោកបានបញ្ជាក់ទៀតថា ត្រូវបានរកឃើញករណីច្រើនជាងគេលើពិភពលោកខ្ញុំចាត់ទុកវាជាផ្លាកសញ្ញាកិត្តិយស។ លោក ត្រាំ បានមានប្រសាសន៍ថា“ វាពិតជាកិត្តិយសណាស់ វាជាកិត្តិយសដ៏អស្ចារ្យចំពោះការធ្វើតេស្ត និងការងារទាំងអស់ដែលអ្នកជំនាញជាច្រើនបានធ្វើ”  ៕

Advertisement