Connect with us

ព័ត៌មានអន្តរជាតិ

អា​មេ​រិ​ក​អាច​ភ័យ​ខ្លួន ! ចិន​ផលិត​បាន​សម្រេច​មី​ស៊ី​ល​ផ្លោង​ជំនាន់​ថ្មី​អាច​បាញ់​កម្ទេចដល់​ផ្ទះ​លោក ត្រាំ (​មាន​វី​ដេ​អូ​)

យោង​ទៅ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ថា ប្រទេស​ចិន​បាន​សម្រេច​ដោយ​ជោគជ័យ​លើ​ការ​ផលិត​មី​ស៊ី​ល​ផ្លោង​ជំនាន់​ថ្មី​មួយ​ដែល​បាញ់​ចេញពី​នាវាមុជទឹក​អាច​បាញ់​មាន​រយៈ​ចម្ងាយ​ដល់​ទៅ​១២០០០​គីឡូម៉ែត្រ​ឯណោះ ពោល​គឺ​អាច​បាញ់​ទៅ​ដល់​ទឹកដី​អា​មេ​រិ​ក​ប្រសិនបើ​បាញ់​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​ចិន​ផ្ទាល់ ។

តាម​ប្រភព Sputnik បានឱ្យ​ដឹង​ថា មី​ស៊ី​ល​ប្រភេទ​ថ្មី​នេះ​គឺ​បំពាក់​នៅ​លើ​នាវាមុជទឹក និង​ទទួល​បាន​ពានរង្វាន់​ផ្នែក​វិទ្យាសាស្ត្រ​ថ្នាក់ខ្ពស់​បំផុត​របស់​ប្រទេស​ចិន ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ មី​ស៊ី​ល​ជំនាន់​ថ្មី​ដែល​មានឈ្មោះ JL-3 នេះ​ត្រូវ​បាន​ក្រសួងការពារជាតិ​ចិន​ទទួលស្គាល់​ពី​ឥទ្ធិពល​របស់​វា និង​មិន​នឹក​ស្មានថា វា​ពិតជា​មាន​មែន​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា មី​ស៊ី​ល​ផ្លោង​ចេញពី​នាវាមុជទឹក​របស់​ចិន​នេះ​អាច​បាញ់​បាន​ដល់​១២០០០​គីឡូម៉ែត្រ ដោយ​វា​ពោរពេញ​ទៅ​ដោយ​អា​ថ​កំបាំង សូ​ម្បី​តែ​ទីក្រុង​ប៉េ​កាំ​ង​ក៏​មិន​ធ្លាប់​ទទួលស្គាល់​ពី​វត្តមាន​របស់​វា​ដែរ ។ ចំណែកឯ​ក្រុម​វិស្វករ​ផលិត​មី​ស៊ី​ល JL-3 នេះ​ឡើង​កំពុង​ត្រៀមខ្លួន​ទទួល​ពានរង្វាន់​ផ្នែក​វិទ្យាសាស្ត្រ​ថ្នាក់ខ្ពស់​បំផុត​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ក​ម្មុ​យ​នី​ស​ចិន​ផង​ដែរ ៕

Advertisement