Connect with us

តារាជាតិ

អបអរសាទរ ! តារា Tik Tok សុខា មានឱកាសចូលប្រឡូកក្នុងវិស័យសិល្បៈ

រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រហែលជាបានស្គាល់តារា Tik Tok ស្រីចរិតប្រុស នាងសុខា ស្រាប់ហើយ ។ ពេលនេះ នាងមានឱកាសបានចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំលាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនា ខាងមុខនេះ ។

លោកអ៊ឹម ជីវ៉ា ជាផលិតករក្នុងការផលិតនូវខ្សែភាពយន្តអប់រំខ្លីនេះ ដែលតួអង្គសំខាន់គឺ លោក ម៉ាដូណា និងសុខា ក៏បានឲ្យដឹងពីផលលំបាកជាច្រើន ក្នុងការជ្រើសរើសយក តារា TikTok នាងសុខា មកសម្ដែងជួបផលលំបាកជាច្រើន ពោលគឺអំឡុងពេលថត ដោយសារតែនាងមិនមែនអ្នកសិល្បៈ អាជីពដូចលោក ម៉ាដូណា ហេតុដូច្នេះហើយ ប្លង់ខ្លះត្រូវប្រើពេលវេលាថតច្រើនដង ទម្រាំតែត្រូវ។ ម្យ៉ាងទៀត សុខា ជាមនុស្សស្រី តែមានចរិតជាប្រុស គឺពិបាកក្នុងការបត់បែនឲ្យនាងសម្ដែងជាតួចរិតស្រី ព្រោះរឿងអប់រំមួយនេះ គឺតម្រូវឲ្យនាងសម្ដែងជាតួអង្គមនុស្សស្រី។

លោក ម៉ាដូណា ដែលតួប្រុសបានឲ្យដឹងថា ពេលថតរឿងជាមួយ សុខា ដែលមិនមែនជាអ្នកសិល្បៈ ជួបផលលំបាកច្រើនគ្រាន់ តែប្លង់ចុះពីលើរថយន្តខុសចង់១០ដងទៅហើយ ប៉ុន្តែគ្មានបញ្ហានោះទេ ដោយសារតែលោកជារៀមច្បងសិល្បៈម្នាក់ គ្មានអ្វីក្រៅពីផ្ដល់កម្លាំងចិត្តដល់ សុខា កុំឲ្យនាងមានភាពភ័យខ្លាច ដើម្បីកុំឲ្យខុសច្រើនដង គឺព្យាយាមជួយផ្ដល់ជាយោបល់ និងបង្ហាត់បង្រៀននាងបន្ថែមទៀត៕

Advertisement