Connect with us

ព័ត៌មានជាតិ

លោកស័ក្តិ៤! ប្រុសស្អាត ថន ថាវណ្ណ យកលុយជនរងគ្រោះ៤នាក់អស់៤៦៧០០ដុល្លារ ធានារត់ការចូលក្របខ័ណ្ឌកងទ័ព ទីបំផុត បិទទូរស័ព្ទ គេចខ្លួនមិនចូលផ្ទះ…

ភ្នំពេញ៖ លោកវរសេនីយ៍ត្រីថន ថាវណ្ណ អាយុ៤២ឆ្នាំ មានតួនាទីជានាយរងការិយាល័យកីឡា នៃទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន ដែលអ្នកធ្លាប់ស្គាល់គ្នាភាគច្រើនហៅថា ប្រុសស្អាត នោះ បានរងការចោទប្រកាន់ថា យ៉ាងតិចបានបោកប្រាស់ជនរងគ្រោះចំនួន៤នាក់ សរុបទឹកប្រាក់ចំនួន៤៦៧០០ដុល្លារ សន្យារត់ការចូលក្របខ័ណ្ឌយោធាដោយស្របច្បាប់ ប៉ុន្តែទីបំផុត រយៈពេល១ឆ្នាំ៣ខែទៅហើយ មិនបានចូលក្របខ័ណ្ឌ ដូចការសន្យា រួចឈ្មោះ ថន ថាវណ្ណ នេះ គេចខ្លួនបាត់ បិទទូរស័ព្ទ មិនចូលផ្ទះទៀត។

បើតាមការអះអាងពីលោក ដារ៉ា សកល អាយុ២៨ឆ្នាំ ជាមន្រ្តីយោធា នៅទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការ នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ ឆ្នាំ២០២០ បានឲ្យដឹងថា៖ កាលពីដើមឆ្នាំ២០១៩ គាត់បានទាក់ទងឈ្មោះ ថន ថាវណ្ណ ជាយោធា ឋានន្តរស័ក្តិវរសេនីយ៍ត្រី ជានាយរងការិយាល័យកីឡា នៃទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន រត់ការឲ្យសាច់ញាតិរបស់គាត់ចំនួន៤នាក់បានចូលក្របខ័ណ្ឌយោធាដោយស្របច្បាប់ ហើយគាត់ក៍បានយកលុយមកប្រគល់ឲ្យឈ្មោះ ថន ថាវណ្ណ នោះជាដំណាក់ការៗ ដើម្បីឲ្យបងប្អូនទាំង៤នាក់បានចូលក្របខ័ណ្ឌយោធាដោយស្របច្បាប់ ដោយមានទាំងលិខិតប្រគល់ និងទទួលប្រាក់ចំនួន៤សន្លឹក ក្នុងនោះលើកទី១បានប្រគល់ប្រាក់ទៅឲ្យឈ្មោះ ថន ថាវណ្ណ ចំនួន១៧៥០០ដុល្លារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩, លើកទី២ ចំនួន ៧៧០០ដុល្លារ នៅថ្ងៃទី៩ ខែឧសភាឆ្នាំ ២០១៩ , លើកទី៣ ចំនួន ១៣៨០០ដុល្លារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ និងលើកទី៤ ចំនួន ៧៧០០ដុល្លារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដូច្នេះសរុបទាំងអស់ ៤៦៧០០ដុល្លារ។

លោក ដារ៉ា សកល បានបញ្ជាក់ថា៖ គាត់បានស្គាល់ឈ្មោះ ថន ថាវណ្ណ នៅសាលាវិទ្យាស្ថានទ័ពជើងគោក(ថ្លុកត្រសេក) ជាសិក្ខាកាមសិក្សាវគ្គជំនាន់រួមគ្នា និងមានទំនុកចិត្ត ដោយសារឃើញគាត់ស្គាល់អ្នកធំច្រើន មានមុខ មានមាត់ ទើបទាក់ទងឈ្មោះនេះជួយរត់ការឲ្យបងប្អូន៤នាក់បានចូលក្របខ័ណ្ឌកងទ័ព ហើយឈ្មោះថន ថាវណ្ណ សន្យាតែ៦ខែទេ បានចូលក្របខ័ណ្ឌ។ តែផ្ទុយទៅវិញ អស់រយៈពេល១ឆ្នាំ៣ខែទៅហើយ អត់បានចូលក្របខ័ណ្ឌ ហើយឈ្មោះនេះ បានគេចខ្លួនបាត់ បិទទូរស័ព្ទ មិនចូលផ្ទះទៀត។

លោក ដារ៉ា សកល ជាជនរងគ្រោះសំណូមពរឲ្យឈ្មោះ ថន ថាវណ្ណ ចេញមុខមកដោះស្រាយគ្នា បើរត់ការចូលក្របខ័ណ្ឌកងទ័ពនោះ មិនបានសម្រេចទេ សូមប្រគល់លុយឲ្យជនរងគ្រោះវិញ កុំធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នកងទ័ព បើមិនដូចនេះទេ ជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធករណីនេះ នៅរសៀ់លថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ មិនអាចទាក់ទងសុំការបំភ្លឺពីលោកស័ក្តិ៤ ថន ថាវណ្ណ បានទេ ដោយទូរស័ព្ទទាំង៤ខ្សែរបស់លោក គឺលេខ ០៦៦ ៤២៣១៦៨ , ០១២ ៤២៣១៦៨ , ០៧០ ៤២៣១៦៨ និង ០៩៧ ៨៨៥៥៨៨៥ ត្រូវបានបិទចោលទាំងអស់៕

Advertisement