Connect with us

ព័ត៌មានជាតិ

ក្តៅៗ! សម្ដេចព្រះសង្ឃនាយក ៖ ឃើញសង្ឃជើងល្អ ឡុង ចន្ថា នៅទីណា ចាប់ផ្សឹកនៅទីនោះ

រាជធានីភ្នំពេញ ៖ សម្ដេចព្រះសង្ឃនាយក ប្រគេនមក ព្រះមេគណទាំង ២៥ រាជធានី-ខេត្ត ចាត់ការបន្តករណី ភិក្ខុ ឡុង ចន្ថា ឃើញកន្លែងណាចាប់សឹកកន្លែងនោះ ។

សូមបញ្ជាក់ថា ក្រោយពីបែកធ្លាយសារសំឡេងសង្ឃ ឡុង ចន្ថា លួចទាក់ទងញ៉ែស្រីញី និងបបួលនារីរូបនោះ ណាត់ជួបគ្នានៅខ្លោងទ្វារវត្តភ្នំស្អាង ដែលនាំឲ្យពុទ្ធបរិស័ទ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឲ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរនោះ ។ ភ្លាមៗនោះ សង្ឃឡុង ចន្ថា បានធ្វើលិខិតសន្យាថានឹងសឹកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំពោះមុខមន្ត្រីសង្ឃថ្នាក់ខេត្ត ។

លុះដល់ថ្ងៃកំណត់ ស្រាប់តែសង្ឃអង្គនេះ ប្តូរចិត្តមិនព្រមសឹក ក្រោមហេតុផលមិនទាន់អស់និស្ស័យនឹងព្រះផ្នួស ហើយបានរត់គេចខ្លួនបាត់ឈឹងមិនដឹងជាទៅគង់នៅវត្តណា តែបើយ៉ាងតាមប្រភពមួយបានបង្ហើបថា សង្ឃឡុង ចន្ថា សង្ស័យកំពុងរត់គេចខ្លួនទៅប្រទេសថៃ៕

Advertisement