សេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានថ្លែងថា សហរដ្ឋអាមេរិកបានលក់សព្វាវុធប្រទេសកម្ទេចនាវាទម្ងន់ធ្ងន់ និងសម្ភារៈពាក់ព័ន្ធសរុបប្រមាណ១៨០លានដុល្លារឱ្យទៅកោះតៃវ៉ាន់ ។

សព្វាវុធប្រឆាំងនាវាទម្ងន់ធ្ងន់ដែលអាមេរិកលក់ឱ្យកោះតៃវ៉ាន់នោះមានឈ្មោះថា «MK-48 Mod6 Advanced Technology Heavy Weight Torpedes» ដែលមានឥទ្ធិពលខ្លាំងអាចកម្ទេចនាវាធន់ធ្ងន់បាន ។ ការលក់របស់អាេមរិកនេះគឺដើម្បីសេដ្ឋកិច្ចជាតិ ក៏ដូជាពង្រឹងប្រព័ន្ធកងទ័ព និងប្រព័ន្ធការពារជាតិរបស់កោះតៃវ៉ាន់ ។

តោះតៃវ៉ាន់ និងចិនកំពុងមានជម្លោះដណ្តើមអធិបតេយ្យភាពនឹងគ្នាក្នុងខណៈដែលតៃវ៉ាន់ និងចិនកំពុងមានជម្លោះនេះផងដែរ អាេមរិកបានលក់សព្វាវុធទំនើបនេះឱ្យទៅតៃវ៉ាន់ដើម្បីពង្រឹងទ័ពចំថ្ងៃតែមួយដែលលោកស្រី Tsai Ing Wen ចូលកាន់ដំណែងជាប្រធានាធិបតីអាណត្តិទី២ផងដែរ ។

ចិននៅតែរក្សាជំហរដ៏រឹងមាំរបស់ខ្លួនដដែលដែរចង់ធ្វើការបង្រួបបង្រួមឡើងវិញ គឺចៀសមិនរួចហើយថាខ្លួននឹងមិនអត់ធ្មត់ចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ឡើយ ដូច្នេះការលក់អាវុធរបស់អាមេរិកនេះអាចបញ្ឆេះកំហឹងដល់ចិនកាន់តែខ្លាំងចំពោះតៃវ៉ាន់ និងអាមេរិកបន្ថែមទៀត ៕