Connect with us

ព័ត៌មានជាតិ

កុំ​ចេះ​តែ​ហ៊ាន ! ចង់បាន Like និង Share ពេក​កាត់ត​រូប​ប៉ូ​លី​ស​ចរាចរណ៍​ដូច​រឿង​ហូ​លី​វូ​ដ​ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ៖ ការ​បង្ហោះ​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​លើ​បណ្តាញ​សង្គម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បាន​ហៅ​មក​អប់​រំជា​បន្តបន្ទាប់ ។ ជាក់ស្តែង​យោង​តាម​ទំព័រ​ហ្វេ​ស​បុក​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មន្ត្រី​ជំនាញ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​ការងារ​សន្តិសុខ បាន​ហៅ​ឈ្មោះ ស៊ឹ​ម មួយ​គ្រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មានមុខ​របរ លក់​សំបក​កង់​ឡាន និង​ជា​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក HILO TYRE ដែល​បាន​កាត់ត ច្នៃប្រឌិត​រូបភាព និង​អត្ថបទ បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វី​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ក​ត្ដិ​យស និង​សេចក្តី​ថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាល​ជាតិ ក្នុង​កំឡុង​ពេល​អនុវត្ត​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

ក្រោយ​ហៅ​មក​សាកសួរ ស្ត្រី​ឈ្មោះ ស៊ឹ​ម មួយ​គ្រី ក៏​បានដឹង​និង​ទទួលកំហុស​ដែល​ខ្លួន​បាន​ធ្វើ​ខុស ក៏​ដូច​ជា​បាន​ធ្វើ​កិច្ចសន្យា ជា​ពិសេស​បាន​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​: នូវ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​ខ្វះ​ការ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សាធារណ​:​មតិ មានការ​យល់​ច្រឡំ មក​លើ​សមត្ថកិច្ច ស្រប​ពេល​ដែល​សមត្ថកិច្ច​គ្រប់​រាជធានី​-​ខេត្ត បាន​នឹង​កំពុង​ខិតខំ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំង​យប់​ថ្ងៃ ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ របស់​អ្នក និង​អ្នក​ដ៏​ទៃ ៕

Advertisement