Connect with us

ព័ត៌មានអន្តរជាតិ

ទាហាន ព្រមទាំងគ្រូពេទ្យថៃ ចុះចែកស្បៀងអាហារ និងថ្នាំសង្កូវជូនដល់ពលរដ្ឋក្រីក្រ

បរទេស៖ កាលពីពេលថ្មីៗនេះទាហានឈុតខ្មៅលេខ៤១ រួមជាមួយអ្នកដឹកនាំសហគមន៍​ និងគ្រូពេទ្យស្ម័គ្រចិត្តក្នុងតំបន់ បានរៀបចំស្បៀងអាហារ រួមទាំងថ្នាំពេទ្យមួយចំនួន ដើម្បីយកទៅចែកជូនដល់ក្រុមគ្រួសារដែលរស់នៅតំបន់ណាន់ង៉ាមអនុរង ស្រុករ៉ាម៉ាន ខេត្តយ៉ាឡា ដែលស្ថានភាពជីវភាពបច្ចុប្បន្នកំពុងតែទទួលរងផលប៉ះពាល់ពីសំណាក់វីរុស COVID-19។

ចំពោះការចុះចែកស្បៀងអាហារនេះ ព្រមទាំងថ្នាំសង្កូវមួយចំនួនត្រូវបានធ្វើឡើងតាមរយៈគម្រោង «Army Delivery» ដោយគម្រោងត្រូវនេះត្រូវបានផ្ដួចផ្ដើមឡើងក្នុងទិសដៅជួយសម្រួលរាល់ការលំបាករបស់ប្រជាជនដោយសារតែភាពអត់ឃ្លាន ក្នុងអំឡុងពេល COVID-19 មិនអាចចេញទៅប្រកបការងារបាន ព្រមទាំងត្រូវបានទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តក្នុងតំបន់ សម្រាប់ពលរដ្ឋដែលមានជំងឺប្រចាំកាយទៀតផង។

ដោយឡែកក្នុងការធ្វើដំណើរវិញទោះបីជាផ្លូវមានការលំបាកយ៉ាងណា ឆ្ងាយយ៉ាងណាក្ដីក៏គម្រោង «Army Delivery» អាចធ្វើដំណើរទៅដល់ដែរ។ ជាមួយគ្នានេះដែរ បន្ទាប់ពីប្រតិបត្តិនេះត្រូវបានបញ្ចប់ក្នុងរយៈពេលកន្លងមកសង្កេតឃើញថា ពលរដ្ឋជាច្រើនមានការកោតសរសើរមិនដាច់ពីមាត់នៅទឹកចិត្តដ៏ល្អប្រពៃរបស់កងពលទាហាន ៕

 

Advertisement