Connect with us

ព័ត៌មានជាតិ

ត្រៀមផ្លិតបក់ទុកឱ្យហើយ ! ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ឧសភា នឹងដាច់ភ្លើងនៅតំបន់មួយចំនួន

រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា បាន សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបន្ថែមថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតនៅខាងក្រោម៖

Advertisement