Connect with us

ព័ត៌មានជាតិ

ជួយគ្នាផងបងប្អូន ! ព្រោះតែប្ដីរត់ចោលត្រូវស្ពាយកូនចេញធាក់កង់ដើររើសអេតចាយសំបកដបតាមផ្លូវទាំងកូនខ្ចី

ភ្នំពេញ៖ ជាការពិតណាស់ជីវិតស្រ្ដីដែលត្រូវប្ដីគ្មានទំនួលខុសត្រូវរត់ចោលតាំងពីកូននៅក្នុងពោះពិតជាលំបាកវេទនា រស់នៅខ្វះមុខខ្វះក្រោយគ្មានលំនឹងជីវិតច្បាស់លាស់ក្នុងជីវិត ហើយជាពិសេសត្រូវចេញទៅរកលុយមកចិញ្ចឹមខ្លួនជាមួយកូន ដោយត្រូវដឹកកូនទៅជាមួយមើលទៅពិតជាអាណិតអាសូរណាស់។

ជាក់ស្ដែងយោងតាមប្រភពព័ត៌មានគណនីហ្វេសប៊ុករបស់បងស្រីឈ្មោះ Mi Yura បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកព្រមទាំងបានសរសេររៀបរាប់ថា៖«បងប្អូនខ្មែរយើងសូមជួយគាត់ផង ខ្ញុំឃើញផ្ទាល់ភ្នែកខ្លោចចិត្តណាស់ក្នុងនាមជាស្ត្រីដូចគ្នា បីកូនខ្ចីធាក់កង់ដើររើសអេតចាយ សំបកដបតាមផ្លូវ ទាំងកូននៅមឹមដោះ នឹងកូនបងៗនៅផ្ទះ ខ្ញុំសួរទីតាំងគាត់បានខ្លះ គាត់ឈ្មោះចែថន នៅខាងភូមិគោកសង្កែ ប្តីរត់ចោលតាំងពីកូននៅក្នុងពោះ ជីវភាពគាត់រាល់ថ្ងៃយើងមើលដឹងហើយកំសត់ណាស់យកទាំងកូនមកដើររើសទាំងក្តៅរហាល ធ្វើបុណ្យធ្វើទាន ចែកលុយរបស់ហូបមនុស្សនៅមានដង្ហើម បានបុណ្យណាស់បងប្អូន» ៕

https://1.bp.blogspot.com/-pZ4blrbNra4/Xsh4kfiyrqI/AAAAAAAATE4/BQxwvLxi47IB4WC2pVc0rpDa2EarZeaIQCLcBGAsYHQ/s1600/Annotation%2B2020-05-23%2B081210.jpgដូច្នេះហើយប្រសិនជាបងប្អូនខ្មែរយើងទាំងអស់ឃើញនូវព័ត៌មានមួយនេះហើយ បងប្អូនមានបំណងចង់ជួយឧបត្ថម្ភបងស្រីអាចទាក់ទងទៅបងស្រីដែលជាម្ចាស់គណនីហ្វេសប៊ុកដោយផ្ទាល់ ៕

 

Advertisement