Connect with us

តារាជាតិ

ចង់ដឹងអត់ ! គូដណ្តឹងកីឡាការិនី ស៊ន សៀវម៉ី ជាអ្នកណា…?

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កីឡាការិនីតៃក្វាន់ដូជើងខ្លាំង ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍តាមប្រពៃណី ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង។

តាមរយៈរូបថត ដែលគេបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិច គេឃើញកីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី បានក្នុងពិធីភ្ជាប់ពាក្យ ជាមួយកូនកំលោះរូបសង្ហា ឈ្មោះ កែវ ដេវិត ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្ដិ ចូលរួមយ៉ាងអធិកអធម។

ក្រោយពីបែកធ្លាយដំណឹង កីឡាការិនីតៃក្វាន់ដូភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ មានមហាជនជាច្រើន ចង់ដឹងថា តើគូដណ្តឹងរបស់កីឡាការិនីជើងខ្លាំងរូបនេះ ជាអ្នកណា ទើបអាចឆក់យកបេះដូងនាង រហូតនាងសម្រេចចិត្តជ្រើសយកធ្វើជាគូជីវិត។

តាមពិតទៅ ជាគូដណ្ដឹងរបស់ កីឡាការិនីសន សៀវម៉ី មានឈ្មោះថា កែវ ដេវិត ហៅក្រៅថា អាស្វា ជាជាងថតរូបដ៏ល្បីម្នាក់ក្នុងស្រុកខ្មែរ ថែមទាំងជាម្ចាស់ហាងថតរូប ឈ្មោះ Ah Sva Wedding ផ្ទាល់តែម្ដង។ ជាពិសេស រូបលោក មានស្នាដៃថតរូបបានស្អាត និងទាក់ទាញ ឲ្យតារាល្បីៗក្នុងស្រុក ជាច្រើនរូបផងដែរ។

ដោយឡែក លោក ស៊ន អេលីត ដែលត្រូវជាបងប្រុសរបស់ស៊ន សៀវម៉ី ក៏បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា លោក កែវ ដេវីត ជាគូដណ្តឹងប្អូនស្រីលោក គឺជាអ្នកជំនាញខាងថតរូបក្នុងកម្មវិធីធំ និង Pre-wedding ហើយពួកគេនឹងរៀបការនៅពេលស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់លែងមានក្នុងប្រទេសកម្ពុជា ។ ពាក់ព័ន្ធថ្លៃបណ្ណាការវិញ លោកអេលីត មិនបញ្ជាក់ប្រាប់ឡើយ៕

Advertisement