Connect with us

ព័ត៌មានអន្តរជាតិ

ចាប់ផ្តើម​ហើយ ! ចិន​ពង្រាយ​បក្សី​ស្លាប​ដែក​យក្ស២​គ្រឿង​ក្បែរ​ដែន​កោះ​តៃវ៉ាន់​ធ្វើ​ឱ្យ​តៃវ៉ាន់​ឆេះដុំ​កាន់តែ​ខ្លាំង

បរទេស៖ សារព័ត៌មាន Mail Online បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា នេះថា ប្រទេសចិនកំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿង ទៅកាន់តំបន់ឆ្នេរ សមុទ្រក្បែរកោះតៃវ៉ាន់បន្ទាប់ពីទីក្រុងប៉េកាំងព្រមានពីការផ្ទុះឡើងនូវសង្រ្គាមបង្រួបបង្រួម។

តាមប្រភពដដែលនេះ គឺនាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី Liaoning និង Shandong ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធ នៅឯឆ្នេរ Bohai Bay នៃតំបន់ សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធា មួយនៅក្បែរកោះ Pratas នៅជិតបំផុតនឹងកោះតៃវ៉ាន់ ។ តែចលនានេះគឺជាលើកដំបូងហើយដែលនាវាចម្បាំងស៊េរីថ្មីរបស់ចិនទាំងពីរគ្រឿងនេះត្រូវដាក់ពង្រាយព្រមពេលជាមួយគ្នា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯកោះតៃវ៉ាន់ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះដែលអ្នកសង្កេតការណ៍ព្រួយបារម្ភអំពីការផ្ទុះសង្រ្គាមរវាងចិន និងតៃវ៉ាន់ហើយចលនានេះក៏អាចនាំអោយអាមេរិកនៅពីក្រោយកោះតៃវ៉ាន់បង្កបានជាសង្រ្គាមចិន និងអាមេរិកក៏អាចកើតមានដែរ ។

ព័ត៌មានពីការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានពី ការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងលោកស្រីសាយអ៊ឺងវិន ដែលបានថ្លែងក្នុងពិធីស្បថចូលកាន់តំណែង ជាលើកទអី២របស់លោកស្រីកាលពីថ្ងៃទី២០ឧសភា ក្នុងឋានៈជាប្រធានាធិបតីតៃវ៉ាន់រយៈពេល៤ឆ្នាំទៅមុខទៀត។

នៅក្នុងពិធីនោះ លោកស្រី អ៊ឹងវិន បានប្រាប់ចិនថា តៃវ៉ាន់ចង់ចរចាជាមួយចិន តែសុំអោយចិនកុំ លើកឡើងថា តៃវ៉ាន់ជាដែនកោះឬ ជាខេត្តរបស់ចិន ព្រោះតៃវ៉ាន់មិនអាចរស់នៅក្រោម ដំបូងបក្សកុម្មុយនិស្ត ឬប្រទេសមួយប្រព័ន្ធ២នោះទេ ។ លោកស្រីបន្តថា តៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យ ដែលមានសមត្ថភាព គ្រាប់គ្រាន់ដើម្បីការពារជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

ប៉ុន្តែនៅពេល រដ្ឋាភិបាល ចិន ដាក់ពង្រាយនានាវ ផ្ទុកយន្តហោះ ចំនួន២គ្រឿងដ៏ធំនេះ បានធ្វើអោយតៃវ៉ាន់ឆ្លើយតបគឺជាប្រតិកម្មនឹងរដ្ឋមន្ត្រីការបរទេសចិន វាំងយីនិង នាយករដ្ឋមន្ត្រី ខឺកែឈាង ដែលប្រកាសថាក្រុងប៉េកាំងមានគោលនយោបាយមួយគឺបង្ខំអោយតៃវ៉ាន់នឹងចិន មានការបង្រួមបង្រួម ទោះជាស្ថានភាពណាក៏ដោយ គឺអាចរាប់ទាំងកម្លាំងកងទ័ពទៀតផង។ សម្រាប់តៃវ៉ាន់មិនបានបិទមាត់ឡើយចំពោះការគំរាមពីថ្នាក់ដឹកនាំចិន ។

ក្រសួងការបរទេសតៃវ៉ាន់ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រាប់ថា មានតែរដ្ឋាភិបាលស្របច្បាប់មួយគត់ ដែលកើតចេញពីការបោះឆ្នោត និងឆន្ទៈរបស់ពលរដ្ឋតៃវ៉ាន់ ទើបជារដ្ឋាភិបាល​តំណាង​អោយតៃវ៉ាន់ហើយតៃវ៉ាន់កំពុងត្រូវបានទទួលស្គាល់ជាសកលជាប្រទេស ប្រជាធិបតេយ្យ និងជារដ្ឋមួយតំណាងអោយឆន្ទៈរបស់ប្រជាជនតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ បន្តថា បំណងរបស់រដ្ឋាភិបាលចិនគែចង់អោយមានការបង្រួបបងរួម ជាមួយដែនដី មួយមានប្រជាធិបតេយ្យជឿនលឿន គឺមិនអាចទៅរួចទេព្រោះគោលការណ៍ដឹកនាំ និងមនោគមមន៍វិជ្ជាដឹកនាំគឺខុសគ្នាស្រឡះមិនឆ្លុះបញ្ជាំងនឹងឆន្ទៈនៃប្រទេសមួយប្រជាធិធិបតេយ្យនោះទេ ៕

Advertisement