Connect with us

បច្ចេកវិទ្យា

អស់បារម្ភរឿងខ្លាចបាត់រូបថត និងវីដេអូនៅក្នុងហ្វេសប៊ុកសាកវិធីងាយៗមួយនេះរក្សាបានរហូត

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកអាចផ្ទេររូបថត និងវីដេអូ

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកអាចផ្ទេររូបថត និងវីដេអូ របស់ពួកគេទៅ Google Drive បានយ៉ាងងាយស្រួល។ ការដាក់ឱ្យប្រើមុខងារនេះគឺជាផ្នែកមួយនៃកិច្ចសន្យា Data Transfer Project រវាងក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទេរទិន្នន័យពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ដោយមិនចាំបាច់ត្រូវតែនៅប្រើក្រុមហ៊ុនតែមួយរហូត។ ម៉្យាងវិញទៀត នេះក៏អាចជួយអ្នកប្រើប្រាស់រក្សាទុកទិន្នន័យកុំឱ្យបាត់បង់នៅពេលដែលគណនីណាមួយនោះត្រូវបានគេលួចចូល ហើយបំផ្លាញទិន្នន័យទាំងអស់ចោលនោះ។

ដើម្បីផ្ទេរទិន្នន័យពីគណនីហ្វេសប៊ុកទៅ Google Drive លោកអ្នកអាចចូលទៅក្នុង Settings របស់ហ្វេសប៊ុកដូចខាងក្រោម៖
– នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “គំនូស៣លើគ្នា”
– ចុចលើពាក្យ Settings
– ចុចលើពាក្យ Transfer a Copy of Your Photos or Videos
– ចុចលើ Choose Destination -> រើសយក Google Photos
– ចុច Next ហើយ Login ចូល Google Drive ។ លោកអ្នកអាចផ្ទេរបានតែរូបថត ឬវីដេអូ ប៉ុន្តែមិនអាចផ្ទេរម្តងទាំងរូបថត និងវីដេអូ ក្នុងពេលតែមួយបានទេ ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement