រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញលិខិតជម្រាបជូនដល់ក្រសួងសុខាភិបាល ដើម្បីសំណើសុំគោលការណ៍គិតថ្លៃសេវាពីជនបរទេស ដែលធ្វើដំណើរជាចូលមកប្រទេសកម្ពុជា សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ ក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ចំពោះនីតិវិធីអនុវត្ត ចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានការកំណត់ក្នុងតារាង ។
លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅកាន់ក្រសួងសុខាភិបាល នៅខាងក្រោមនេះ ៖


