Connect with us

ព័ត៌មានកីឡា

Messi នឹង​ដើរ​ចេញពី​ក្លឹ​ប​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​២០២១​បើ Barcelona មិន​ធ្វើ​រឿង​១​នេះ

កុងត្រារបស់កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលជាកំពូលកីឡាករឆ្នើមប្រចាំក្លឹបអ្នកមានបុណ្យ FC Barcelona ដែលបានចុះតាំងពីឆ្នាំ២០១៩ នឹងត្រូវបញ្ចប់ជាមួយក្លឹបនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ។

ក្លឹបអ្នកមានបុណ្យ FC Barcelona នៅមិនទាន់បានប្រកាសពីការបន្តកុងត្រាថ្មីណាមួយជាមួយនឹងកីឡាករឆ្នើម Lionel Messi នៅឡើយនោះទេ ដែលនេះវាអាចជាឱកាសមួយសម្រាប់ក្លឹបដទៃដែលចិញ្ចឹមចិត្តចង់បានកីឡាករឆ្នើមរូបនេះ ។

ក្លឹបអ្នកមានបុណ្យ Barcelona និងកីឡាករឆ្នើមប្រធានក្រុមពពក.សអាហ្សង់ទីន Lionel Messi បានចុះកុងត្រាពិសេសមួយដោយអនុញ្ញាតិឲ្យកីឡាកររូបនេះអាចដើរចេញពីក្លឹបបានគ្រប់ពេលប្រសិនបើគេចង់ ដូច្នេះបើ Barcelona មិនបន្តកុងត្រាថ្មីជាមួយនឹងកីឡាកររូបនេះ Messi អាចនឹងដើរចេញពីក្លឹបដែលខ្លួនធ្លាប់លេងអស់រយៈពេលជិត២០ឆ្នាំដោយគ្មានតម្លៃខ្លួននៅឆ្នាំ២០២១ខាងមុខ ៕

Advertisement