Connect with us

ព័ត៌មានកីឡា

ដឹកនាំ​២០០​ប្រកួត Zidane នាំ Real Madrid វាយ Eibar ទម្លាក់​ដល់​តំបន់​កាត់​ចោល

កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ដែល​ជា​ក្រុម​មួយ​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង លោក Zinedine Zidane បាន​បើកទ្វារ​ប្រកួត​ទទួល​ក្រុម Eibar សម្រាប់​ក្របខ័ណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga ដែល​នៅ​សេសសល់​ដោយ​បាន​បំបាក​ក្រុម​ភ្ញៀវ​ដោយ​លទ្ធផល ៣-១ ដែល​នេះ​ជា​ការ​ដឹង​នាំ​ប្រកួត​ទី​២០០​ហើយ​សម្រាប់​លោក Zinedine Zidane

បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន BBC ឱ្យ​ផ្សាយ​ថា លោក Zinedine Zidane ជា​អ្នកចាត់ការ​ទូទៅ​ទី​៣​ហើយ​របស់​ក្លិប​អេ​ស្ប៉ា​ញ Real Madrid ដោយ​ដឹកនាំ​ក្រុម​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់​បាន​២០០​ប្រកួត​ឈ្នះ​ជើងឯក​បាន​១០​ពាន​រួម​ទាំង Champions League ៣​សម័យកាល​ជាប់​ៗ​គ្នា បន្ទាប់​ពី​លោក Vicente del Bosque ដឹកនាំ​បាន ២៤៦ ប្រកួត និង​លោក Miguel Munoz ៦០៥ ប្រកួត ។

ខ្សែបម្រើ Toni Kroos, ខ្សែការពារ Sergio Ramos និង Marcelo រកបាន​ម្នាក់​១​គ្រាប់​នាំមុខ ៣-០ មុន​ពេល​ពេល​ត្រូវ​របូត​១​គ្រាប់​វិញ​នៅ​នាទី​៦០ របស់​កីឡាករ​អ្នកចាំទី ប៊ែ​ល​ហ្សិ​ក Thibaut Courtois ។ ការ​ប្រកួត​នេះ​បាន​ធ្វើ​ឡើង​នៅ Estadio Alfredo di Stefano ដែល​ជា​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ ដោយសារ​តែ​ពហុ​កីឡដ្ឋាន Santiago Bernabeu កំពុង​ត្រូវ​បាន​កែ​លម្អ ។

ការ​បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឲ្យ Eibar នៅ​ក្រៅ​តំបន់​កាត់​ចោល​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​២៨​ប្រកួត​នា​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ នេះ គ្រា​ដែល Real Madrid បន្ត​ដេញ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង FC Barcelona ដែល​បាន​បំបាក់ Real Mallorca ៤-០ កាលពី​ថ្ងៃ​សៅរ៍ ពី​ពិន្ទុ​៥៩ និង​៦១ ៕

Advertisement