Connect with us

តារាជាតិ

សុខា លើកម្រាមដៃ១០ សុំទោសលោក អុឹម ជីវ៉ា ប៉ុន្តែលោក អុឹម ជីវ៉ា បែរជានិយាយបែបនេះទៅវិញ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយអំពីរឿងបងស្រីឈ្មោះ សុខា ដែលមួយរយៈចុងក្រោយនេះហាក់បីដូចជាកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក នូវរឿងបងស្រីសុខា មានជម្លោះពាក្យសម្ដីឈ្លោះទាស់ទែងគ្នាជាមួយតារា ក៏ដូចជាមហាជនជាច្រើន ហើយជាពិសេសគឺមានការប៉ះពាល់ពាក្យសម្ដីជាមួយលោក  អុឹម ជីវ៉ា​ ផ្ទាល់តែម្ដង រហូតដល់ថ្នាក់ឈានដល់ការប្រើពាក្យសម្ដីអសុរៈ ដែលមួយរយៈមកនេះលោក អុឹម ជីវ៉ា ព្យាយាមជួយសុខា ក៏ដូចជាទំនុកបម្រុងគ្រប់បែបយ៉ាងដើម្បីឲ្យសុខា ស្គាល់នូវជីវិតដែលល្អប្រសើរ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ យោងតាមការបង្ហោះរបស់លោក អុឹម ជីវ៉ា បានសរសេររៀបរាប់ឲ្យដឹងថា៖«បងប្អូនជួយគិតខ្ញុំផង ក្រុមការងារមកប្រាប់ថា យប់មិញឃើញសុខាគាត់ឡាយlive សុំទោសខ្ញុំ .. ហុឺ…! មួយជីវិតមិនដែលយកអ្នកណាជាសត្រូវខ្ញុំទេ ទោះបីបើអ្នកមួយចំនួនខ្ញុំដឹងថាធ្លាប់ធ្វើខុសលើខ្ញុំក៏ដោយ..! តែទង្វើមួយនេះគឺគាត់ធ្វើអោយខ្ញុំឈឺចាប់ណាស់ គឺឈឺលើសពីឆ្កួតឈាមទៅទៀត ! អ្នកខ្លះគាត់មិនដឹងថាខ្ញុំឈឺចាប់បែបណាទេ តែមានតែក្រុមការងារខ្ញុំទេដែលដឹងពីការឈឹចាប់របស់ខ្ញុំ សូម្បីតែការឡាយក៏ខ្ញុំមិនឡាយផង ព្រោះមិនដឹងឡាយនិយាយថាម៉េច ? ។

បើប្អូនដឹងខុសហើយបងមិនប្រកាន់ប្អូនទេ តែបើមានអ្នកណាគេជាមនុស្សល្អមកជួយប្អូន ប្អូនកុំធ្វើអោយគេឈឺចាប់ដូចបង ពេលនេះបងកំពុងព្យាបាលដំប៉ៅផ្លូវចិត្តរបស់បងគឺវាឈឺជាងដំប៉ៅផ្លូវកាយទៀត ដំប៉ៅមួយនេះបើជាក៏មានរយៈពេលយូហើយក៏មិនអាចបាត់ស្លាកស្នាមបានដែរ ។ រឿងកន្លងហួសអោយវាហួសទៅចុះចាប់ទុកថា ជាមេរៀន ចាប់ទុកថាបងជាគ្រូ ឬជាបង ជាឳពុកម្តាយចុះ បងមិនប្រកាន់ទេ .. បើប្អូនចេះកែហើយ ត្រូវចេះកែអោយក្លាយជាមនុស្សល្អ សំរាប់សង្គមជាតិ កុំនិយាយពាក្យអាអាភាស កុំអំនួត កុំប្រហើន កុំក្អាងក្អាង និយាយស្តីអោយមានសិលធម៌ក្នុងខ្លួន កុំភ្លេចកំណើតដើម ធ្វើជាមនុស្សត្រូវសាងអំពើល្អអោយបានច្រើន ហើយត្រូវមានគុណធម៌ក្នុងខ្លួន អំពើល្អមិនសាបសូន្យ ៕

Advertisement