ភ្នំពេញ៖ មនុស្សមិនតិចទេ ដែលមិនទាន់យល់ច្បាស់ ឬក៏អាចយល់ខុសទៀតផងពីពាក្យថា «បុណ្យ»។ មនុស្សភាគច្រើនគិតថា ការធ្វើបុណ្យគឺមិនតម្រូវឲ្យ ឬទាមទារឲ្យមានលក្ខខណ្ឌអ្វីច្រើន សំខាន់ឲ្យមានទ្រព្យសម្បត្តិសម្រាប់ចែករំលែកទៅតាមសទ្ធាជ្រះថ្លា។ ប៉ុន្តែសង្កេតឃើញពលរដ្ឋខ្មែរយើងជាច្រើនមានការចេះធ្វើបុណ្យ ក៏ដូចជាចែករំលែករបស់របរ ជួយគ្នាទៅវិញទៅមកកាន់តែមានសន្ទុះល្អ តែយើងមិនដែលគិតដល់ថាតើយើងត្រូវឲ្យយ៉ាងក្នុងការដាក់ទាន ធ្វើបុណ្យ ឲ្យមានភាពសមរម្យ សមភ្នែកក៏ដូចជាសីលធម៌ល្អ ដោយអ្នកខ្លះឈានទៅដល់ការបាចលុយទៅលើហ្វូងមនុស្សទៀតផង ដែលទង្វើមួយនេះពិតជាប្រាចាកដល់សីលធម៌ខ្លាំងណាស់ ទោះបីជាអ្នកមានចិត្តក្នុងការចែករំលែកយ៉ាងណាក៏ដោយ។
ជាក់ស្ដែងយោងតាមការបង្ហោះរបស់ហ្វេសប៊ុកឈ្មោះ Hüñtér BëëBëë Böÿ ដោយបងប្រុសបានបង្ហោះវីដេអូមួយចំនួនព្រមទាំងសរសររៀបរាប់ថា៖«ធ្លាប់តែលឺចាស់ៗថាធ្វេីបុណ្យគឺសប្បាយ…ដល់បានឃេីញផ្ទាល់ភ្នែកមានអីសប្បាយរបស់គេមែនតេី ឃេីញហេីយអាសូរអ្នកក្រណាស់ បេីសិនជាអោយពួកគាត់ឈហេីយចែកពួកគាត់វិញមិនដឹងល្អប៉ុណ្ណាទេ»៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖