Connect with us

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីដែលមានជាងគេបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២០ ទោះបីមានមេរោគឆ្លង Covid-19 ក៏ដោយ ខណៈ Mark Zuckerberg នៅលេខរៀងទី ៧

នៅលើលោកនេៈតែងតែមានអ្នកជោកជ័យតែមិនប្រាកដថាអាចជោកជ័យដល់កំពូលទាំងអស់នោៈទេ ក្នុងថ្ងៃនេៈដែរក្រុមសារព័ត៌មាន KBN របស់យើខ្ញុំនិងបង្ហាញអំពីអ្នកមានបំផុតទាំង ១០ នៅលើពិភពលោកនិងពួកគេមានដើមកំណើតមកពីណា? នេះបើយោងតាមបញ្ជីឈ្មោះ “The Richest in 2020” ។

១០. Rob Walton ជាជនជាតិ អាមេរិច

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Rob Walton មានអាយុ ៧៥ ឆ្នាំ និងមានទ្រព្យសម្បត្តិប្រហែល ៥៤,១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្មាំ ២០២០ ។ លោក Walton គឺជាកូនប្រុសច្បងរបស់ស្ថាបនិកក្រុមហ៊ុន Walmart គឺលោក Sam Walton និងបានបម្រើការជាប្រធានក្រុមហ៊ុនចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០១៥ ។

៩. Alice Walton ជាជនជាតិ អាមេរិច

លោក Alice Walton អាយុ ៧០ ឆ្នាំទ្រព្យសម្បត្តិតម្លៃ ៥៤,៤ ពាន់លានដុល្លារគិតថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។ នាងជាកូនស្រីតែម្នាក់គត់របស់ Sam Walton ហើយក៏ជាស្ត្រីដែលមានជាងគេបំផុតនៅក្នុងបញ្ជី Forbes ឆ្នាំ ២០២០ ។

៨. Jim Walton ជាជនជាតិ អាមេរិច 

លោក Jim Walton មានអាយុ ៧១ ឆ្នាំគឺជាមហាសេដ្ឋីមានបំផុតគិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៥៤,៦ ពាន់លានដុល្លារ។ យោងតាម Forbes លោក Jim Walton បានផ្តល់ប្រាក់ចំនួន ១,២ ពាន់លានដុល្លារដល់ក្រុមហ៊ុន Walmart កាលពីខែមិថុនាឆ្នាំមុននេៈប៉ុន្តែបានរក្សាទ្រព្យសម្បត្តិរបស់គាត់ដោយសារតែភាគហ៊ុន ៤៤ ភាគរយនៅក្នុងធនាគារ Arvest Bank ។

៧. Mark Zuckerberg ជាជនជាតិ អាមេរិច 

លោក Mark Zuckerberg មានអាយុ ៣៥ ឆ្នាំមានទ្រព្យសម្បត្តិតម្លៃ ៥៤,៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ។ លោក Zuckerberg បានបង្កើតគេហទំព័របណ្តាញសង្គមហ្វេសប៊ុកក្នុងឆ្នាំ ២០០៤ ។

៦. Amancio Ortega ជាជនជាតិ អេស្បាញ

យោងតាមទស្សនាវដ្តី Forbes បានអោយដឹងថាលោក Amancio Ortega មានអាយុ ៨៤ ឆ្នាំគឺជាអ្នកលក់រាយសំលៀកបំពាក់ដែលមានជាងគេបំផុតនៅលើពិភពលោកដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥៥,១ ពាន់លានដុល្លារ។ Forbes បានរាយការណ៍ថានៅឆ្នាំ ១៩៧៥ លោកនិងភរិយារបស់លោកគឺលោកស្រី Rosalia Mera បានបង្កើតក្រុមហ៊ុន Inditex ដែលល្បីល្បាញដែលមានឈ្មោៈថា Zara ។

៥. Larry Ellison ជាជនជាតិ អាមេរិច 

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Larry Ellison មានអាយុ ៧៥ ឆ្នាំមានទ្រព្យសម្បត្តិតម្លៃ ៥៩ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៨ ខែមីនាឆ្នាំ ១៩៧៧ លោកបានបង្កើតក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនសូហ្វវែរហើយសព្វថ្ងៃលោកធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានផ្នែកបច្ចេកវិទ្យា។

៤. Warren Buffet ជាជនជាតិ អាមេរិច 

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Warren Buffett មានអាយុ ៨៩ ឆ្នាំទ្រព្យសម្បត្តិតម្លៃ ៦៧,៥ ពាន់លានដុល្លារគិតត្រឹមពីថ្ងៃទី ១៨ ខែមីនា ឆាំ្ន ២០២០។ គាត់ក៏បើកក្រុមហ៊ុន Berkshire Hathaway ហើយគាត់ក៍មានក្រុមហ៊ុនជាង ៦០ក្រុមផ្សេង ៗ ទៀតផងដែរ។

កាលពីមុនលោក Buffett គឺជាអ្នកមានបំផុតទី ៣ នៅលើពិភពលោកមុនពេលលោក Bernard Arnault ចូលកាន់តំណែងនៅឆ្នាំនេះ។

៣. Bernard Arnault ជាជនជាតិ បារាំង

លោក Bernard Arnault មានអាយុ ៧១ ឆ្នាំនិងក្រុមគ្រួសាររបស់គាត់មានទ្រព្យ ៧៦ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆាំ្ន ២០២០ ។ Forbes បានរាយការណ៍កាលពីឆ្នាំមុនថាក្រុមហ៊ុនរបស់គាត់បានទិញ Tiffany & Co ក្នុងតម្លៃ ១៦,២ ពាន់លានដុល្លារដែលអាចជាការទិញម៉ាកប្រណីតធំបំផុត។

២. Bill Gate ជាជនជាតិ អាមេរិច

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Bill Gates មានអាយុ ៦៤ ឆ្នាំមានទ្រព្យសម្បត្តិតម្លៃ ៩៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆាំ្ន ២០២០។ ទស្សនាវដ្តី Forbes បានរាយការណ៍ថាលោក Gates និងភរិយារបស់លោកគឺលោកស្រី Melinda ជាប្រធានមូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ឯកជនធំជាងគេបំផុតនៅលើពិភពលោក។

១. Jeff Bezos ជាជនជាតិ អេមេរិច 

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Jeff Bezos មានអាយុ ៥៦ ឆ្នាំគឺជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកបើទោះបីជាបានផ្ទេរភាគហ៊ុនមួយភាគបួនរបស់ក្រុមហ៊ុន Amazon ទៅឱ្យអតីតភរិយារបស់គាត់ឈ្មោះ MacKenzie កាលពីរដូវក្តៅមុនក៏ដោយ។ គាត់មានទ្រព្យ ១១៣ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆាំ្ន ២០២០។

លោក Bezos បានបង្កើតក្រុមហ៊ុនអេឡិចត្រូនិចយក្ស Amazon នៅឆ្នាំ ១៩៩៤ ហើយនៅតែជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដដែល។

 

ប្រភព៖

Advertisement