Connect with us

បច្ចេកវិទ្យា

ត្រៀមលុយអោយហើយ ហ្វែនៗ Apple ! Iphone 12 ត្រៀមបង្ហាញខ្លួនដោយគ្មានឧបករណ៍ទាំងនេះក្នុងប្រអប់ទៀតទេ…

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញទូរស័ព្ទ iPhone 12 ស៊េរីថ្មីចំនួនបួនម៉ូដែលនៅចុងឆ្នាំនេះហើយ។ អ្នកវិភាគនៅធនាគារអង់គ្លេស Barclays បានបង្ហាញពីការរំពឹងទុករបស់ពួកគេចំពោះទូរស័ព្ទនេះដោយផ្អែកលើការពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ Apple ជាច្រើន។

តាមការស្រាវជ្រាវដែលទទួលបានដោយ MacRumors អ្នកវិភាគ Barclays បាននិយាយថាម៉ូដែល iPhone 12 នឹងមិនភ្ជាប់មកជាមួយ EarPods ( កាសស្តាប់ត្រចៀក ) នៅក្នុងប្រអប់ទេបើយោងតាមការព្យាករណ៍ដែលបានចែករំលែកដោយលោក Ming-Chi kuo កាលពីខែមុន។ អ្វីដែលគួរឱ្យកត់សំគាល់នោះអ្នកវិភាគក៏បានលឺផងដែរថាម៉ូដែល iPhone 12 អាចនឹងមិនភ្ជាប់ជាមួយអាដាប់ធ័រឆ្នាំសាកថាមពលណាមួយឡើយដោយទុកតែខ្សែយូអេសប៊ី – ស៊ីនៅក្នុងប្រអប់តែប៉ុណ្ណោះ។

ខណៈដែលក្រុមហ៊ុន Apple មិនរាប់បញ្ចូលឆ្នាំសាកអាដាប់ធ័រថាមពលជាមួយ EarPods រាប់រយលានគ្រឿងដែលតម្រូវលក់ជារៀងរាល់ឆ្នាំការផ្លាស់ប្តូរបែបនេះពិតជាមិនស្រួលសម្រាប់អតិថិជនដែរចាំបាច់សាកថ្មដោយខ្សែ USB-C ។ អាដាប់ធ័រថាមពល ៥W របស់ក្រុមហ៊ុន Apple អាចទិញបានដាច់ដោយឡែកក្នុងតម្លៃ១៩ដុល្លារ ខណៈអាដាប់ធ័រថាមពល ១៨W រួមជាមួយម៉ូដែល iPhone 11 Pro អាចទិញបានក្នុងតម្លៃ ២៩ ដុល្លារ។

ក្រុមអ្នកវិភាគរំពឹងថាទូរស័ព្ទ iPhone 12 Pro ស៊េរីខ្ពស់ទាំងពីរនេះនឹងបំពាក់ប្រព័ន្ធកាមេរ៉ា Triple-Lens ( កាមេរ៉ា ៣ ) ជាមួយនឹងប្រព័ន្ធ LiDAR Scanner ដែលត្រូវបានណែនាំដំបូងនៅលើ iPad Pro ។

ប្រភព៖ MacRumors

Advertisement