Connect with us

បច្ចេកវិទ្យា

រដូវកាល Covid-19 ក្រុមហ៊ុនផ្សេងៗកំពុងតែក្ស័យធន ប៉ុន្តែសម្រាប់ក្រុមហ៊ុន Samsung បែរជាសំងំកើបលុយវាល់លានទៅវិញ

ក្រុមហ៊ុន Samsung (SSNLF) ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកបានព្យាករណ៍ថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងច្រើនជាង ២០ភាគរយ កាលពីត្រីមាសមុនដោយបង្ហាញថាក្រុមហ៊ុនបានគ្រប់គ្រងដើម្បីទប់ទល់នឹងការឆ្លងរាលដាលពីជំងឺរាតត្បាត Covid-19 ។

ក្រុមហ៊ុនកូរ៉េខាងត្បូងនេះបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនរំពឹងនឹងទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រហែល ៨,១ ពាន់លានវ៉ុន (៦,៨ ពាន់លានដុល្លារ) សម្រាប់រយៈពេល៣ខែ ដែលបានបញ្ចប់នៅក្នុងខែមិថុនា។ ចំនួននេះកើនឡើងជិត ២៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការប៉ាន់ប្រមាណនេះក៏ទទួលបានការធ្លាក់ចុះប្រាក់ចំណេញប្រហែល ២ ភាគរយដែលក្រុមអ្នកវិភាគបានស្ទង់មតិដោយអ្នកផ្តល់ទិន្នន័យឈ្មោះ Refinitiv ។ ក្រុមហ៊ុន Samsung បាននិយាយថាខ្លួនរំពឹងថាការលក់នឹងធ្លាក់ចុះប្រហែល ៧ ភាគរយស្មើនឹង ៥២ ពាន់ពាន់លានវ៉ុន (៤៣,៦ ពាន់លានដុល្លារ) ។ ក្រុមអ្នកវិភាគបានស្ទង់មតិដោយក្រុមហ៊ុន Refinitiv បានព្យាករណ៍ថាការលក់និងបានចំនួន ៥១,៤ ពាន់លាន (ស្មើនឹង ៤៣ ពាន់លានដុល្លារ) ។

ក្រុមហ៊ុន Samsung កំពុងរីករាយនឹងការជម្រុញអាជីវកម្មបន្ទះឈីបចងចាំរបស់ខ្លួន ។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបន្តធ្វើការលេងហ្គេមឬមើលកុននៅតាមផ្ទះដែលនាំឱ្យមានតម្រូវការបន្ទះឈីបខ្លាំងៗនៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។

ប្រភព៖ CNN

Advertisement