យោងទៅតាមសារព័ត៌មាន Gold ដែលបានចុះផ្សាយនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក Artena ចង់បានកីឡាករសញ្ចាតិអេស្បាញវ័យ ២៣ឆ្នាំ ខ្សែបម្រើរូបនេះដែលកំពុងខ្ចីជើងពីក្រុមអធិរាជស Real Madrid បានធ្វើឱ្យមានការចាប់អារម្មណ៍នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយ Granit Xhaka នៅតំបន់កណ្តាល។
Mikel Arteta និយាយថា គាត់នឹងបើកចំហរដើម្បីរក្សា Dani Ceballos នៅ Arsenal ប៉ុន្តែនិយាយថា ស្ថានភាពមិនស្ថិតនៅក្នុងដៃរបស់ក្រុមកាំភ្លើងធំទេ។ កីឡាករសញ្ចាតិអេស្ប៉ាញរូបនេះបានខ្ចីជើងពី Real Madrid កាលពីរដូវក្តៅមុនហើយគ្រោងនឹងវិលត្រឡប់ទៅទឹកដីអេស្ប៉ាញវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។

Arsenal មិនមានជម្រើសក្នុងការទិញផ្តាច់យកតែម្តងនោះទេខណះដែល Dani Ceballos ស្ថិតនៅក្នុងកិច្ចសន្យាខ្ចិជើងត្រឹមតែមួយរដូវកាលប៉ុណ្ណោះនៅ Premier League មុនពេលវិលត្រឡប់ទៅស្រុកកំណើតវិញ។ ប៉ុន្តែពេលនេះ Arteta បានបង្កើនក្តីសង្ឃឹមក្នុងការនាំយកខ្សែបម្រើរូបនេះត្រឡប់ទៅទឹកដី Emirates វិញនៅចុងបញ្ចប់នៃកិច្ចសន្យាខ្ចិជើងរបស់គាត់ប្រសិនបើមានកិច្ចព្រមព្រៀងមួយទៀតជាមួយ Real Madrid អាចធ្វើបាន។
គាត់បានបង្ហាញខ្លួនបាន ៧ ប្រកួតក្នុងចំណោម ៨ ប្រកួតចុងក្រោយរបស់ Arsenal នៅ Premier League និងបានបង្កើតភាពជាដៃគូដ៍ល្អជាមួយ Granit Xhaka នៅតំបន់កណ្តាល។
ប្រភព៖ Charles Watts