Connect with us

ព័ត៌មានកីឡា

កីឡាករ៥រូបដែលស្តេចស Real Madrid គ្រោងវៃចេញនៅរដូវកាលក្រោយ

វាមិនមែនជារឿងអាថ៌កំបាំងទេដែលថា ក្រុមស្តេចស Real Madrid សម្បូរកីឡាករមានទេពកោសល្យជាច្រើននៅគ្រប់មុខតំណែងទាំងអស់។ គោលការណ៍ផ្ទេរយុវជនដែលផ្តោតលើក្លឹបបានមើលឃើញថា ពួកគេទិញយុវជនដែលមានទេពកោសល្យបំផុតនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយជាមួយនឹងចំនួនដែលមានកំណត់នៅក្នុងក្រុមបានធ្វើអោយកីឡាករជាច្រើនមិនបានបញ្ចេញទេពកោសល្យរបស់ខ្លួននោះទេ។

ឈ្មោះកីឡាករទាំង៥ ដែលអាចនិងចាក់ចេញនៅរដូវកាលក្រោយ 

៥. Brahim Diaz 

Brahim Diaz បានផ្លាស់ប្តូរមក Real Madrid ក្នុងតម្លៃ ១៧ លានផោនដោយនៅសល់ ៦ ខែទៀតក្នុងកុងត្រារបស់គាត់ជាមួយ និងក្លិបមេឃខៀវ Manchester City។ ការផ្លាស់ប្តូររបស់ Brahim Diaz ទៅកាន់ Real Madrid មិនបានធ្វើឱ្យដូចអ្វីដែលបានស្មាននោះទេ។ កីឡាករវ័យ ២០ឆ្នាំរូបនេះមានការពិបាកក្នុងការដណ្តើមតំណែងជម្រុស១១នាក់ដំបូងណាស់ព្រោះមិត្តរួមក្រុម Vinicius Jr. និង Rodrygo ត្រូវបានលោក Zidane ប្រើញឹកញាប់ជាងកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ U21 នេះ។

៤. James Rodriguez 

ភាពលេចធ្លោរបស់ Rodriguez ដែលមិនគួរឱ្យជឿក្នុងប្រតិការ World Cup នៅប្រទេសប្រេសុីល។ កីឡាករសញ្ចាតិកូឡុំប៊ីម្នាក់ត្រូវបានមានការចាប់អារម្មណ៍ពីក្លិបស្តេចស Real Madrid ដែលផ្ទេរមកពីក្លិប AS Monaca FC ក្នុងតម្លៃ ៦៣ លានផោនក្នុងរដូវកាល ២០១៤. – ២០១៥។

៣. Luka Jovic

Luka Jovic បានមកដល់រដូវក្តៅមុនពី Eintracht Frankfurt ក្នុងតម្លៃ ៦០ លានផោន។ គាត់ត្រូវបានគេមើលឃើញថាជាអ្នកស្នងរាជបល្ល័ង្កក្នុងតំបន់ខ្សែប្រយុទ្ធរបស់ Karim Benzema ។ កីឡាករសញ្ចាតិស៊ែប៊ីរូបនេះមិនសូវមានការលេចធ្លោក្នុងតំបន់ប្រយុទ្ធរបស់ស្តេចស Real Madrid នោះទេទើបធ្វើអោយអនាគតរបស់ខ្លួនមានការពិបាកខ្លាំងក្នុងទឹកដី Santiago Bernabéu។

២. Isco 

Isco បានចូលរួមជាមួយ Real Madrid ពី Malaga ក្នុងឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន ៣០ លានផោនហើយបានបន្តបង្ហាញខ្លួនជាង ៣០០ ប្រកួត ឲ្យ ក្លឹបនៅគ្រប់កម្មវិធីប្រកួតចាប់តាំងពីពេលនោះមក។  ទោះជាយ៉ាងណាក៏ដោយសារៈសំខាន់របស់គាត់បានចាប់ផ្តើមថយចុះនៅក្លឹប។ Zidane ហាក់ដូចជាចូលចិត្តខ្សែបម្រើកណ្តាល Casemiro, Toni Kroos និង Luka Modric ដោយខ្សែបម្រើវ័យក្មេង Federico Valverde ជាជម្រើសបម្រុង។ កីឡាករ Rodrygo, Marco Asensio, Eden Hazard និង Vinicius Jr. គឺចូលចិត្តនៅលើតំបន់ស្លាប។ បច្ចេកទេសមានទេពកោសល្យនិងភាពច្នៃប្រឌិតខ្សែបម្រើប្រយុទ្ធរូបនេះបានធ្វើអោយមានការចាប់អារម្មណ៍ពីក្លិបដទៃទៀតជាច្រើនដែលចង់បានកីឡាករសញ្ចាតិអេស្ប៉ាញរូបនេះដូចជា ក្រុមមេឃខៀវ Manchester City, តោខៀវ Chelsea និងហង្សក្រហម Liverpool។

១. Gareth Bale 

Bale បានផ្លាស់ទៅស្តេចស Real Madrid ពីក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃ ១០០ លានផោនកាលពីឆ្នាំ ២០១៣ ដែលជាតម្លៃកំណត់ត្រាខ្ពស់បំផុតសម្រាប់កីឡាករម្នាក់។ ទោះយ៉ាងណាទំនាក់ទំនងរបស់ Zidane និង Bale តែងតែមានការទាស់ទែងគ្នាជានិច្ច។ Zidane បានសារភាពថាចង់លក់គាត់នៅរដូវក្តៅមុនមានតែសំរាប់ Bale ប៉ុណ្ណោះ។ ភ្នាក់ងាររបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបញ្ជាក់ថា Bale មានបំណងចង់បញ្ចប់អាជីពជាមួយក្លិបស្តេចស Real Madrid នេះ។ រដូវកាលនេះគាត់បានបង្ហាញខ្លួនចំនួន ១៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់និងផ្តល់ជំនួយ ២ ដង។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរត្រលប់ទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur ក៏ដូចជាមានការចាប់អារម្មណ៍ពី Newcastle United ក្លិបរបស់ប្រទេសចិនក៏ត្រូវបានគេចាត់ចូលជាគោលដៅដែលអាចធ្វើបានផងដែរ។

 

ប្រភព៖​  Abhinav Anand

Advertisement