Connect with us

ព័ត៌មានអន្តរជាតិ

សាហាវណាស់បុរសជនជាតិម៉ាឡេស៊ីម្នាក់បានសម្លាប់សត្វឆ្មា ៣ ក្បាលដោយយកទៅដាក់នៅក្នុងម៉ាស៊ីនបោកគក់នៅហាងបោកអ៊ុតមួយកន្លែង (មានវីដេអូ)

ប៉េតង់ចាយ៉ា៖ យោងតាមសេចក្ដីរាយការណ៍របស់កាសែត The Star ថា បុរសដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់សត្វឆ្មាចំនួន ៣ ក្បាលបន្ទាប់ពីដាក់វានៅក្នុងម៉ាស៊ីនបោកគក់នៅហាងបោកអ៊ុតមួយកន្លែងនៅខេត្ត Kepong ត្រូវបានក្រុមប៉ូលីសឃាត់ខ្លួនរយះពេល ៤ថ្ងៃ ហើយ។ នាយកដ្ឋានសេវាបសុពេទ្យ (DVS) បាននិយាយថា ជនសង្ស័យនឹងត្រូវឃាត់ខ្លួនបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ដើម្បីសម្របសម្រួលការស៊ើបអង្កេតលើឧប្បត្តិហេតុថ្ងៃអាទិត្យ (១២ កក្កដា) ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី ១៤ ខែកក្កដាបានអោយដឹងថា“ សត្វឆ្មាត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ពេទ្យសត្វសាលឡាទីងហ្គី(Salak Tinggi)សំរាប់ការសង្គ្រោះបន្ទាន់” ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីវីដេអូបង្ហាញពីជនសង្ស័យដាក់សត្វឆ្មាទាំង ៣ ក្បាលចូលក្នុងម៉ាស៊ីនបោកគក់នៅវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃអាទិត្យ (១២ ខែកក្កដា) បានរាលដាល។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាមន្រ្តីអនុវត្តច្បាប់ Selangor DVS បានឃាត់ខ្លួនជនសង្ស័យក្នុងថ្ងៃតែមួយ។ តុលាការ Selayang បានផ្តល់ដីកាបញ្ជូនបន្តរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា។ DVS បានជំរុញឱ្យសាធារណជនបដិសេធមិនធ្វើការប៉ាន់ស្មានណាមួយដែលអាចបង្កអន្តរាយដល់ការស៊ើបអង្កេតរបស់ខ្លួន។

ការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តដោយអនុលោមតាមមាត្រា ២៩ (១) (ង) នៃច្បាប់សុខុមាលភាពសត្វឆ្នាំ ២០១៥ [ច្បាប់ ៧៧២] ចំពោះសត្វឆ្មាទាំង ៣ ក្បាលយ៉ាងសាហាវនិងឈឺចាប់។

ប្រភព៖ SIRA HABIBU

Advertisement