Connect with us

ព័ត៌មានកីឡា

Manchester City ប្រជែងជាមួយ FC Barcelona ចង់បានកីឡាករខ្សែការពារស្លាបម្នាក់ពីក្លិប Bayern Munich

បរទេស៖ ស្របពេលដែលទីផ្សារដោះដូរកីឡាករបើកមិនទាន់បានមួយសប្តាហ៍ផងកិច្ចពិភាក្សាកិច្ចសន្យាដ៏សំខាន់បំផុតនៅរដូវក្តៅនេះនឹងនៅជាមួយអ្នកចាត់ការ Pep Guardiola ដែលបានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ២០ លានផោនក្នុងមួយឆ្នាំ។

Man City ជឿជាក់ថាការដកបម្រាមក្នុងពានរង្វាន់ UCL របស់ពួកគេនឹងក្លាយជាឱកាសសម្រាបឲ្យអ្នកចាតការក្រុមមេឃខៀវរូបនេះនៅមន្តជាមួយខ្លួន។ Man City មានអារម្មណ៍ថាអតីតគ្រូបង្វឹក Barca និង Bayern Munich គឺជាធាតុផ្សំដ៏សំខាន់ក្នុងកិច្ចប្រឹងប្រែងដើម្បីដណ្តើមយកពានរង្វាន់ក្របខ័ណ្ឌ Premier League របស់ពួកគេនិងដណ្តើមបានពានរង្វាន់ក្របខ័ណ្ឌ Champions League ជាលើកដំបូង។

ទោះយ៉ាងណានៅថ្ងៃអង្គារសារព័ត៌មាន Sky នៅប្រទេសអាឡឺម៉ង់បានរាយការណ៍ថា Man City ចាប់អារម្មណ៍លើកីឡាករខ្សែការពារស្លាប David Alaba របស់ Bayern Munich ។ ការព្រួយបារម្ភនៅជំវិញរឿងរាវរបស់ Alaba ចង់ផ្លាស់ប្តូរទៅលេងនៅប្រទេសអេស្ប៉ាញត្រូវបានការចាប់អារម្មណ៍ពីក្លិបអ្នកមានបុណ្យ FC Barcelona ប៉ុន្តែកីឡាករសញ្ជាតិអូទ្រីសម្នាក់នេះកំពុងជាប់កិច្ចសន្យារហូតដល់ឆ្នាំ ២០២១ បានជាប់គាំងក្នុងការចុះកុងត្រាថ្មីហើយត្រូវបានគេរំពឹងថាគាត់នឹងផ្លាស់ចេញនៅរដូវក្តៅនេះ។

Alaba ធ្លាប់បានបង្ហាញខ្លួនបាន ២៤៩ប្រគួត និងស៊ុតបញ្ចូលទីបាន ២០គ្រាប់ក្នុងអាជីបជាកីឡាករបាលទាត់ជាមួយ នឹងក្រុម Bayern Munich៕

ប្រភព៖ Sky Sport

Advertisement