Connect with us

ព័ត៌មានកីឡា

លោក Unai Emery រកបានទ្រនំថ្មីនៅទឹកដីអេស្ប៉ាញក្រោយត្រូវក្លិបកាំភ្លើងធំ Aresenal ដេញចេញ

យោង​ទៅ​តាម​សារព័ត៌មាន​ GOAL ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២០ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា លោក Unai Emery នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Villarreal នៅរដូវកាល ២០២០-២១ ។ គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះមានកិច្ចសន្យាជាមួយនឹងក្លិបដោយលោក Javi Calleja ជាអតីតគ្រូបង្វឹកបានចាកចេញបន្ទាប់ពីដឹកនាំក្លឹបដល់លេខ ៥ នៅ La Liga ។

សូមរំលឹកផងដែរថា លោក Emery បានចូលខ្លួនមកដឹកនាំក្លិបកាំភ្លើងធំ Arsenal កាលពីរដូវកាល ២០១៨ – ២០១៩ ។ គាត់គ្មានការងារចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្រុមកាំភ្លើងធំ Arsenal កាលពីខែវិច្ឆិកា។

ប្រភព៖ GOAL

Advertisement