Connect with us

ព័ត៌មានអន្តរជាតិ

ក្នុងឆ្នាំ ២១០០ សត្វខ្លាឃ្មុំទទឹកកកនឹងត្រូវរលាយសាបសូន្យពីភពផែនដីមួយនេះហើយ

បរទេស៖ ការសិក្សាមួយបានព្យាករណ៍ថាសត្វខ្លាឃ្មុំទទឹកកក ដែលរស់នៅតំបន់ប៉ូល នឹងត្រូវផុតពូជនៅចុងសតវត្សរ៍នេះ ។ ប៉ុន្តែលើកលែងតែមានវិធានការផ្សេងៗដើម្បីរកវិធីដោះស្រាយនៃកត្តាប្រែប្រួលរបស់អាកាសធាតុប៉ុណ្ណោះក្នុងការថែរក្សាជីវិតពួកវាឲ្យបន្តមាននៅលើភពផែនដីយើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC

នៅពេលដែលទឹកកករលាយសត្វនៅតំបន់នោះត្រូវបង្ខំឱ្យជម្លៀសចេញឆ្ងាយ ឬត្រូវរស់នៅលើច្រាំងដែលជាកន្លែងពួកគេត្រូវតស៊ូស្វែងរកចំណីដើម្បីចិញ្ចឹមកូនរបស់ពួកគេ ។ លោកបណ្ឌិត Peter Molnar មកពីសាកលវិទ្យាល័យ Toronto ក្នុងរដ្ឋ Ontario ប្រទេសកាណាដាបានមានប្រសាសន៍ថា “ សត្វខ្លាឃ្មុំទទឹកកកនេះ និងក្លាយជាផ្ទាំងរូបភាពរបស់កុមារក្រោយមានការផ្លាស់ប្តូរអាកាសធាតុយ៉ាងធំ ” ។  លោកបានសង្កត់ធ្ងន់ថា “ ខ្លាឃ្មុំទទឹកកកគឺជាសត្វកម្រមួយម្រភេទនៅក្នុងពិភពលោករួចទៅហើយប្រសិនបើទឹកកករលាយដោយសារកត្តាប្រែប្រួលរបស់អាកាសធាតុមែននោះពួកវាច្បាស់ជាដាច់ពូជជាមិនខាន” ។

គួរជម្រាបថា ខ្លាឃ្មុំទទឹកកកត្រូវបានចុះបញ្ជីនៅក្នុងប្រភេទសត្វដែលងាយរងគ្រោះដោយការផុតពូជ ពីសំណាក់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដោយការផ្លាស់ប្តូរអាកាសធាតុគឺជាកត្តាសំខាន់ដែលបានបំផ្លិចបំផ្លាញជម្រករបស់វា ៕

 

Advertisement