Connect with us

ព័ត៌មានអន្តរជាតិ

Facebook និង Instagram ដើម្បីឲ្យអ្នកប្រើប្រាស់ត្រៀមខ្លួនជានិច្ចពីងឺ Covid-19

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និងបណ្តាញសង្គម Instagram នឹងចាប់ផ្តើមរំលឹកដល់អ្នកប្រើប្រាស់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យពាក់ម៉ាសដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺ (COVID-19) ដែលជាជំងឺឆ្លងដែលមានអត្រាខ្ពស់និងអាចធ្វើឱ្យស្លាប់បានដែលបណ្តាលមកពីជំងឺ SARS-CoV-2 ។ ដែលមានប្រភពដើមកាលពីចុងឆ្នាំមុននៅក្នុងប្រទេសចិន។

បណ្តាញផ្សព្វផ្សាយសង្គមទាំងពីរនេះ នឹងធ្វើដូចគ្នាដោយផ្ញើសារជាការជូនដំណឹងដែលភ្ជាប់ទៅ នឹងព័ត៌មានពីអង្គការសុខភាពពិភពលោកដល់មកដល់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុន Facebook បានបញ្ចាក់ថា ការដាស់តឿននេះ នឹងបង្ហាញនៅផ្នែកខាងលើនៃ“ News Feed ” ។ មុខងារដែលនឹងត្រូវផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ទាំងនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ហើយត្រូវបានបញ្ចូលព័ត៌មានពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សម្រាប់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសេវាសុខភាពជាតិ ( NHS) សម្រាប់អ្នកដែលបច្ចុប្បន្ននៅចក្រភពអង់គ្លេស ។

នេះគឺជាសេវាកម្មថ្មីបំផុតដែលទាក់ទងនឹងជំងឺ Covid – ១៩ ដែលត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook & Instagram) ក្នុងគោលបំណងជួយកាត់បន្ថយការរីករាលដាលនៃជំងឺដ៍កាចសាហាវមួយនេះ។

ប្រភព៖  Natural News   

Advertisement