Connect with us

ព័ត៌មានកីឡា

មេធំហង្សក្រហមសន្យាជាមួយអ្នកគាំទ្រខ្លួនថានឹងធ្វើរឿងនេះក្រោយ Covid – 19 ចប់

បរទេស៖ ហង្សក្រហមបានលើកពានរង្វាន់ Premier League នៅក្នុងពហុកីឡដ្ឋានដោយគ្នានអ្នកគាំទ្រប៉ុន្តែអ្នកចាត់ការជនជាតិអាឡឺម៉ង់បានទទូចថាអ្នកគាំទ្រ នឹងទទួលបានឱកាសដើម្បីអបអរជាមួយក្រុមរបស់គាត់។

លោក Jurgen Klopp បានប្រាប់អ្នកគាំទ្រ Liverpool ឱ្យត្រៀមខ្លួនក្នុង “ពិធីជប់លៀង” ជាមួយក្រុមនៅពេលមានវិធានការណ៍ថាជំងឺ Covid – 19 បានធូរស្បើយ។ ការរង់ចាំអស់រយៈពេល ៣០ឆ្នាំ របស់ហង្សក្រហមដើម្បីដណ្តើមជើងឯក Premier League បានបញ្ចប់នៅរដូវកាលនេះហើយពានរង្វាន់ត្រូវបានប្រគល់ជូនទៅដល់កីឡាករបន្ទាប់ពីការឈ្នះ ៥-៣ លើក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ។

ខណះនោះមិនមានអ្នកគាំទ្រមកចូលរួមក្នុងការប្រារព្ធពិធីនេះទេដោយសារមានការរឹតត្បិតក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប៉ុន្តែលោក Klopp បានសន្យាថានឹងមានពិធីជប់លៀងដ៍ពិតប្រាកដជាមួយ និងអ្នកគាំទ្រនៅពេលដែលមានសុវត្ថិភាព។

ប្រភព៖ GOAL  

Advertisement