Connect with us

ព័ត៌មានកីឡា

ក្រុមបិសាចក្រហមបានវិលត្រលប់មកធ្វើព្យុះភ្លៀងក្នុងក្របខ័ណ្ឌ Champions League វិញក្រោយខកខានជាច្រើនរដូវកាល

បរទេស៖  យោង​ទៅ​តាម​សារព័ត៌មាន​ GOAL ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៧ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា ក្រុម Leicester City គឺជាក្រុមសេសដែលនៅលេខ ៥ ដោយសារលទ្ធផលកាលពីថ្ងៃអាទិត្យក្រុមបិសាចក្រហមនិងតោខៀវធ្វើបានយ៉ាងគ្រប់គ្រាន់ដើម្បីទទួលបានតំណែងក្នុងកំពូលតារាងទាំងបួនដើម្បីទៅលេងនៅពានរង្វាន់ Champions League។

ក្រុមបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea បានដឹកដៃគ្នាឡើងទៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយបន្ទាប់ពីក្លិបទាំងពីរបានឈ្នះការប្រកួតចុងក្រោយរបស់ពួកគេក្នុងរដូវកាលនេះដើម្បីទទួលបានកៅអីរបស់ពួកគេក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុងលីក Premier League ។ ជាមួយនឹងលទ្ធផលនៅថ្ងៃអាទិត្យនេះក្រុមបិសាចក្រហមនិងតោខៀវនឹងចូលរួមជាមួយក្រុមដែលឈ្នះជើងឯក Liverpool និងក្រុមលេខ ២ Manchester City នៅ Champions League រដូវកាលក្រោយនេះ ។

ទន្ទឹមនឹងនេះ Leicester City និង Tottenham កំពុងធ្លាក់ទៅកាន់ Europa League បន្ទាប់ពីលទ្ធផលរបស់ពួកគេកាលពីថ្ងៃអាទិត្យត្រូវបានបញ្ជប់ ខណៈដែល Wolves បានរង់ចាំលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលនឹងកំណត់ជោគវាសនារបស់ពួកគេនៅក្នុងពានរង្វាន់ Europa League រដូវកាលក្រោយនេះ ។

 

Advertisement