Connect with us

ព័ត៌មានកីឡា

ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona ទំនង នឹងអាចផ្ទេរទៅកាន់ក្លិបរបស់ David Beckham នៅអាមេរិច

យោងតាមសារព័ត៌មាន Mundo Deportivoឪ្យបានដឹងថា ក្រុម Inter Maimi ដែលជាកម្មសិទ្ធិរបស់លោក David Beckham បានដាក់សំណើរដើម្បីចុះហត្ថលេខានាំយក Suarez មកកាន់ទឹកដីអាមេរិច។ ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំលោក Luis Suarez មានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២១ នៅក្លឹប Barcelona ដែលអាចត្រូវបានពន្យារពេលដោយស្វ័យប្រវត្តិប្រសិនបើគាត់បានលេងជាក់លាក់នៅរដូវកាលក្រោយ។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះមានបំណងចង់បន្តកិច្ចសន្យារបស់គាត់នៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែជារឿយៗគាត់ត្រូវបានក្រុមសារព័ត៌មានចុះផ្សាយថា នឹងមានការផ្លាស់ប្តូរទៅលីក MLS ។ “Luis ចង់មក MLS” មិត្តរួមជាតិរបស់ Suarez គឺលោក Nicolas Lodeiro ដែលលេងឱ្យ Seattle Sounders បាននិយាយថា “គាត់ចូលចិត្តលីក MLS” គាត់តែងតែសួរខ្ញុំអំពីរឿងនេះ” ។ លោក Nicolas Lodeiro សង្ឃឹមថា Suarez អាចមកចូលរួមលេងជាមួយលោកនៅ Seattle Sounders ផងដែរ “ខ្ញុំគិតថា មិនជាបញ្ហាទេមុនពេលគាត់មកដល់ទីនេះទេ” ។ Suarez នឹងក្លាយជាកីឡាករដ៏សំខាន់នៅឯ Inter Miami ដែលកំពុងលេងនៅ MLS ជាលើកដំបូងនៅឆ្នាំនេះ។

ខណះដែរនៅក្នុងពេលដែលលីក MLS ត្រលប់មកវិញការប្រកួតដែលបានរៀបចំឡើងក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតឆ្លងរាលដាលនោះក្រុមរបស់ប៊ែកឃេមបានចាញ់ការប្រកួតទាំងបីរបស់ពួកគេ។

Advertisement