Connect with us

ព័ត៌មានអន្តរជាតិ

បែនទែនហើយ ! ប្រទេសអូស្ត្រាលីផ្ទុះចំនួនកើនឡើងនៃករណីជំងឺ COVID-១៩ ខ្លាំងជាមុន

បរទេស៖ មនុស្សជាង ៦០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុស COCID-១៩ ក្នុងរដ្ឋ Victoria ក្នុងរយៈពេល ២៤ ម៉ោង។ នាយករដ្ឋមន្រ្តីលោក Daniel Andrews បានបញ្ជាក់ថា ៦២២ករណីនៃ COVID-១៩ ត្រូវបានបូកបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកជំងឺទាំងអស់ ។ ហើយមនុស្ស ៨នាក់ ទៀតបានស្លាប់ដោយសារជំងឺនេះកាលពីថ្ងៃមុន។

វាជាថ្ងៃទី ២ ហើយនៃការផ្ទុះដ៏ធំបំផុតសម្រាប់ករណីជំងឺឆ្លងថ្មីចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើមនៅក្នុងប្រទេសអូស្ត្រាលី។ លោក Andrews បាននិយាយថា “អ្នកជំងឺម្នាក់ក្នុងចំណោមបួននាក់ដែលមានជំងឺឆ្លងនោះគឺមិនបាននៅផ្ទះទេខណះពេលដែលអាជ្ញាធរបានចុះទៅជួប” ។ ចំពោះកន្លែងផ្សេងទៀតគឺមានតែករណីថ្មីមួយប៉ុណ្ណោះដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងរដ្ឋ Victori ។ លោក Andrews បានបន្ថែមទៀតថា “ ជាក់ស្តែងការឈានដល់កំរិតនៃការឃុំខ្លូននៅផ្ទះបែបនែះគឺជាវិធានការណ៍ដ៏សំខាន់មួយប៉ុន្តែយើងចង់អោយមានការជូនដំណឹងដោយមានភស្ដុតាង និងលទ្ធភាពដែលអាចធ្វើទៅបានដើម្បីប្រឆាំងនឹងការរិករាលដាល់បែបនេះ” ។

ពិតជាមានផលវិបាកគួរឱ្យកត់សម្គាល់ចំពោះអ្វីដែលអ្នកធ្វើបើនិយាយអំពីការរឹតត្បិតកើនឡើង។ លោកសាស្ត្រាចារ្យ Brett Sutton ប្រធានផ្នែកសុខាភិបាលប្រចាំនៅ Victoria បានមានប្រសាសន៍ថាការហាមឃាត់នេះនឹងជាករណីមួយនៃការធ្វើឱ្យសន្ថានភាពប្រែលប្រួលពីព្រោះការឃុំខ្លូននៅផ្ទះមិនមានការខូចខាតដល់សហគមន៍ទេ។

ប្រភព៖  Nick Pearson 

 

Advertisement