Connect with us

ព័ត៌មានកីឡា

ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal ម្នាក់គ្រង់ និងចាក់ចេញប៉ុន្នែអរគុណដល់បុគ្គលម្នាក់ដែលបានជួយឱ្យគេនៅបន្ត

បរទេស៖ ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Granit Xhaka បានបង្ហើបថាគាត់ពិតខិតជិតក្នុងការចាកចេញពីក្លឹបនៅខែមករានេះទៅហើយប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta បានផ្តល់ឱកាសអោយគាត់ជាលើកទី ២ សម្រាប់រដូវកាល ២០២០-២០២១ នេះ។

Xhaka បានត្រៀមចាកចេញបន្ទាប់ពីលោកត្រូវបានដកហូតតំណែងជាប្រធានក្រុមក្នុងខែវិច្ឆិកាដោយមូលហេតុខឹងសម្បារយ៉ាងខ្លាំងចំពោះអ្នកគាំទ្រដែលបានវាយប្រហារដោយពាក្យសំដីមកលើគាត់នៅពេលដែលគាត់ត្រូវបានប្តូរចេញអំឡុងពេលការប្រកួតស្មើ ២-២ ជាមួយ Crystal Palace កាលពីប៉ុន្មានខែមុន។

កាលពីសប្តាហ៍មុន Arteta បានកោតសរសើរដល់ Xhaka ដែលបានឈ្នះលើ fanbase ជាមួយនឹងការបង្ហាញខ្លួនរបស់គាត់នៅលើទីលានប៉ុន្តែអតីតកីឡាកររបស់ Borussia Monchengladbach រូបនេះបានសារភាពថា គាត់ពិតជាគិតពីការចាកចេញពិតមែន។

លោកបានប្រាប់ទូរទស្សន៍ BT Sport ថា “អ្នករាល់គ្នាដឹងអ្វីដែលបានកើតឡើងជាមួយខ្ញុំនិងអ្នកគាំទ្រឬអ្នកគាំទ្រជាមួយខ្ញុំហើយវាមិនមែនជាពេលវេលាល្អទេប៉ុន្តែប្រហែលជាវាជាគន្លឹះពីព្រោះខ្ញុំត្រលប់មកវិញខ្លាំងជាងពេលណាទាំងអស់ដូច្នេះខ្ញុំបានរៀនសូត្រច្រើនពីស្ថានភាពនេះ ” ។

ហើយបន្ទាប់ពីទទួលបានជ័យជំនះលើការប្រគួតរវាងក្រុម Manchester City និង Liverpool កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ Xhaka បានកោតសរសើរដល់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះដែលបានធ្វើឱ្យក្រុមប្រសើរឡើង។

គួរបញ្ចាក់ផងដែរថា ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប្រកួតជាមួយក្រុមតោខៀវ Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍នេះក្រោមការដឹកនាំរបស់លោក Arteta ៕

Advertisement