Connect with us

ព័ត៌មានកីឡា

FC Barcelona ជួបវិបាត់សេដ្ឋកិច្ច ខណះដែលក្រុមខ្លួនចងបានខ្សែប្រយុទ្ធ ២ រូបនេះមកចូលរួម

បរទេស៖ ផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្ដិនៃជំងឺមេរោគ Covid – ១៩ នេះបានជះឥទ្ធិពលដល់ក្លឹប Barcelona យ៉ាងខ្លាំងក្នុងការព្យាយាមនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលឬអាហ្សង់ទីនផងដែរ ។

យោងតាមប្រធានាធិបក្លិបលោក Josep Maria Bartomeu បានឱ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona មិនអាចសម្រាចកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាជាមួយ Laurato Martinez ពី Inter ឬ ខ្សែប្រយុទ្ធរបស់ Paris Saint-Germain គឺ Neymar JR នៅរដូវក្តៅនេះបានទេ ។

ទោះបីជាកីឡាករទាំងពីរត្រូវបានលេចលឺជាយូរមកហើយជាមួយនឹងការផ្លាស់ប្តូរទៅទឹកដី Camp Nou ជាពិសេសគឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន។ លោក Bartomeu បានសារភាពថា វិបត្តិនៃជំងឺ Covid – ១៩ នេះបានធ្វើឱ្យហិរញ្ញវត្ថុរបស់ក្លិបស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាដែលពួកគេមិនអាចបំពេញកិច្ចព្រមព្រៀងបាន។

ប្រភព៖ GOAL

 

Advertisement