Connect with us

បច្ចេកវិទ្យា

Microsoft សន្យា និងធ្វើរឿងនេះបើសិនទិញបាន TikTok ពី ByteDance ឱ្យអ្នកលេង Tiktok សប្បាយចិត្តឡើងវិញ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអាទិត្យទី២ ខែសីហា ថា ខ្លួននឹងបន្តពិភាក្សាដើម្បីទទួលទិញយកកម្មវិធីវីដេអូខ្លីៗដ៏មានប្រជាប្រិយ TikTok ពីក្រុមហ៊ុនយក្ស ByteDance របស់ប្រទេសចិនហើយក្រុមហ៊ុននេះមានគោលបំណងបញ្ចប់ការចរចារនៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ ។

ក្រុមហ៊ុន Microsft បានធ្វើសេចក្តីថ្លែងការណ៍នេះបន្ទាប់ពីមានការសន្ទនារវាងនាយកប្រតិបត្តិគឺលោក Satya Nadella និងប្រធានាធិបតីអាមេរិក Donald Trump ។ លោក Satya Nadella បាននិយាយថា គាត់ នឹងធានាថារាល់ទិន្នន័យឯកជនរបស់អ្នកប្រើជនជាតិអាមេរិចដែលប្រើប្រាស់ TikTok ត្រូវបានផ្ទេរទៅគណនី និងបន្តឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក។

លោក Satya Nadella បានបន្ថែមទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ក្រុមហ៊ុន Microsoft សូមកោតសរសើរយ៉ាងពេញទំហឹងចំពោះសារសំខាន់នៃការដោះស្រាយការព្រួយបារម្ភរបស់លោកប្រធានាធិបតី ។ ក្រុមហ៊ុនបានបន្ថែមទៀតថា មិនមានភាពប្រាកដប្រជាណាមួយ នឹងត្រូវបានឈានដល់កិច្ចព្រមព្រៀងនោះទេ ។

ប្រភព៖ CNA   

Advertisement