Connect with us

ព័ត៌មានកីឡា

គ្រូបង្វឹក Inter បដិសេធសំណើររបស់ម្ចាស់ក្លិបក្នុងការនាំយកខ្សែរប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona

អតីតកីឡាករអន្តរជាតិអ៊ីតាលីរូបនេះមិនគិតថា ម្ចាស់ក្លិបបច្ចុប្បន្ននេះនឹងស្វាគមន៍ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលទៅកាន់ San Siro នោះទេ។

លោក Antonio Conte មិនចង់អោយ Lionel Messi មកចូលរួមជាមួយ Inter ឡើយបើតាមសំដីរបស់លោក Paolo Di Canio ដែលគិតថាទម្រង់លេងរបស់កំពូលតារាឆ្នើមរបស់ក្រុម Barcelona នឹងឃើញថារូបលោកធំជាងក្លឹប។

អនាគតរបស់ Messi នៅ Camp Nou គឺជាប្រធានបទនៃការរំពឹងទុកជាច្រើនក្នុងរដូវកាល ២០១៩-២០ ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះសម្រាប់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ហើយត្រូវបានលិចលឺយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរចេញក្នុងប៉ុន្មានខែថ្មីៗនេះ។

ក្រុម Inter ត្រូវបានគេចាត់ទុកថាជាទិសដៅបន្ទាប់ដែលអាចធ្វើទៅបានសម្រាប់ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលប៉ុន្តែលោក Conte បានច្រានចោលគំនិតនៃការផ្ទេរដែលអាចកើតមានបន្ទាប់ពីការឈ្នះ ២-០ លើ Atalanta កាលពីថ្ងៃអាទិត្យ។

ទាក់ទងនឹងការផ្លាស់ប្តូរសក្តានុពលរបស់ Messi គ្រូបង្វឹកវ័យ ៥១ឆ្នាំ រូបនេះបានប្រាប់អ្នកយកព័ត៌មានថា “ មើលទៅមានតែខ្ញុំដឹងថា ខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលបាន Romelu Lukaku ហើយជឿជាក់លើខ្ញុំនៅចុងបញ្ចប់នៃរដូវកាលនេះយើងនឹងធ្វើការវាយតម្លៃ ។ ”

អតីតកីឡាករសញ្ជជាតិអ៊ីតាលីលោក Di Canio និយាយថា បើទោះបីជា Inter អាចនាំយក Messi ក៏ដោយក៏ Conte នឹងប្រឆាំងនឹងកិច្ចព្រមព្រៀងមួយនេះ។  វាអាចមានន័យថាយើង នឹងនិយាយអំពី Messi ច្រើនជាងនិយាយអំពី Inter ក៏ដូចជាការកើតឡើងជាមួយ Cristiano Ronaldo នៅឯក្រុម Juventus ឬច្រើនជាងនេះទៅទៀត ។

ប្រភព៖ GOAL 

Advertisement