Connect with us

ព័ត៌មានកីឡា

Manchester United កាន់តែចង់បាន Borussia Dortmund កាន់តែដំឡើងថ្លៃ

បរទេស៖ ខ្សែបម្រើស្លាបរបស់ Borussia Dortmund នៅតែជាគោលដៅអាទិភាពសម្រាប់បិសាចក្រហមដោយការចរចាកំពុងបន្តប៉ុន្តែចាំបាច់ត្រូវមានការសម្របសម្រួលលើថ្លៃឈ្នួល។

ក្រុមបិសាចក្រហម Manchester United នឹងបន្តគោលដៅផ្សេងទៀតប្រសិនបើពួកគេមិនអាចយល់ព្រមតម្លៃជាមួយក្រុម Borussia Dortmund សម្រាប់កីឡាករ Jadon Sancho ដោយភាគីទាំងពីរមិនពេញចិត្តលើតម្លៃរបស់ពួកគេ។

ខ្សែបម្រើស្លាបនៅតែជាគោលដៅកំពូលរបស់លោក Ole Gunnar Solskjaer នៅរដូវក្តៅនេះប៉ុន្តែក្រុមសារព័ត៌មាន Goal បានចុះផ្សាយថា ក្លឹបនឹងដើរចេញពីកិច្ចព្រមព្រៀងប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងជាក់ស្តែងលើតម្លៃដែលក្លិបបិសាចក្រហមបានដាក់ទៅនោះទេ ។

វាត្រូវបានគេយល់ថា ខាងភាគីអាឡឺម៉ង់ចង់បានទឹកប្រាក់ ១២០ លានផោន (១០៨ លានដុល្លារ / ១៤២ លានដុល្លារ) សំរាប់អតីតយុវជនរបស់ក្រុមមេឃខៀវ Manchester City ប៉ុន្តែក្រុមបិសាចក្រហម Manchester United មិនមានឆន្ទៈក្នុងការចំណាយថ្លៃឈ្នួលកប់ពពកនោះទេរួមជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid – ១៩ ដែលប៉ះពាលដល់សេដ្ឋកិច្ចក្លឹបផងនោះ ។

Advertisement