អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid និងអេស្បាញគឺលោក Iker Casillas បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៩ ឆ្នាំ។
Casillas បង្ហាញខ្លួនឲ្យ Real Madrid បានចំនួន ៧២៥ដង អំឡុងអាជីព ១៦ឆ្នាំ របស់គាត់នៅទឹកដី Bernabeu ដោយបានឈ្នះពាន Champions League ៣ដង និងពានលីក La Liga ៥ដង ។

គាត់ក៏បានជួយឱ្យជម្រើសជាតិអេស្បាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ក្នុងឆ្នាំ ២០១០ និងជើងឯកអ៊ឺរ៉ុប (UEFA Euro) ពីរបន្តបន្ទាប់គ្នាក្នុងឆ្នាំ ២០០៨ និង ២០១២ ។
Casillas បានចូលរួមជាមួយ Porto ក្នុង ឆ្នាំ២០១៥ ប៉ុន្តែមិនបានលេងចាប់តាំងពីមានបញ្ហាគាំងបេះដូងអំឡុងពេលហ្វឹកហាត់កាលពីខែមេសាឆ្នាំ ២០១៩ ។ ក្នុងអំឡុងពេលនៃការជាសះស្បើយគាត់ត្រូវបានគេផ្តល់តួនាទីជាជំនួយការរបស់គ្រូបង្វឹកក្លឹបនៅខែកក្កដាឆ្នាំ 2019 ។

គាត់បានបង្ហាញខ្លួនចំនួន ១៥៦ប្រកួត សម្រាប់ក្រុមព័រទុយហ្កាល់ដោយបានឈ្នះពានរង្វាន់ Primeira Liga ចំនួន ២ និងពានរង្វាន់ (Portugal Super Cup) មួយ ។
ប្រភព៖ BRIEFLY