Connect with us

ព័ត៌មានកីឡា

Bale និង James គ្មានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតនៅអង់គ្លេស ខណះប្រធានក្រុម Sergio Ramos ត្រូវបានរាប់បញ្ចូលទៅវិញ

អេស្ប៉ាញ៖ ក្លិបស្តេចស Real Madrid បានបង្ហើបឱ្យដឹងនៅថ្ងៃពុធនេះថា Gareth Bale និង James Rodriguez មិនមានឈ្មោះក្នុងបញ្ជីក្រុម Real Madrid សម្រាប់ការធ្វើដំណើរទៅកាន់ការប្រកួតក្នុងក្របខ័ណ្ឌ Champions League ទីក្រុង Manchester នោះទេ ។

តារាសញ្ជាតិវេលស៍រូបនេះមិនមានឈ្មោះក្នុងបញ្ជីឈ្មោះក្រុមធ្វើដំណើរទាំង ២៤ នាក់ទេប៉ុន្តែប្រធានក្រុម Sergio Ramos ដែលត្រូវបានជាប់ពិន័យសម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ចុងក្រោយបែរជាត្រូវបានរាប់បញ្ចូលទៅវិញ ។

Rodriguez ក៏ត្រូវបានអវត្តមានផងដែររួមជាមួយខ្សែប្រយុទ្ធ Mariano Diaz ដែលបានធ្វើតេស្តិ៍រកឃើញមេរោគកូរ៉ូណាវីកាលពីសប្តាហ៍មុន។

កីឡាករ Eden Hazard កំពុងស្ថិតក្នុងក្រុមទោះបីជាមានការព្រួយបារម្ភអំពីសុខភាពរបស់គាត់ក្រោយពីមានបញ្ហារបួសកជើង ខណៈ Luka Jovic ដែលទើបតែចាប់ផ្តើមការប្រកួត Champions League ដំបូងសម្រាប់ Madrid ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

Real Madrid កំពុងដេញតាមពីក្រោយលទ្ធផល ២-១ នៅជើងទី ១ នៅ Santiago Bernabeu ដោយគ្រាប់បាល់របស់ Isco មួយគ្រាប់សម្រាប់ក្រុមអេស្បាញនេះតែត្រូវបានបញ្ចប់ដោយការស៊ុតបាល់បញ្ចូលទីពីកីឡាករ Gabriel Jesus និង Kevin De Bruyne របស់ក្រុម Manchester City ទៅវិញ ។

 

Advertisement