Connect with us

ព័ត៌មានកីឡា

Zinedine Zidane បានបកស្រាយពីមូលហេតុដែលគ្មានឈ្មោះ Bale ក្នុងការប្រកួតរវាង Manchester City

យោងតាមសម្តីរបស់លោក Zinedine Zidane បានអោយដឹងថា Gareth Bale មិនមានឈ្មោះក្នុងបញ្ជីរបស់ Real Madrid ទេដែលត្រូវប្រឈមមុខនឹងក្រុម Manchester City នៅ Champions League ដោយសារតែគាត់មិនចង់ចូលរួមប្រកួត ។

កាលពីថ្ងៃពុធ Real Madrid បានបញ្ចេញឈ្មោះកីឡាករទាំង ២៤នាក់ ដើម្បីធ្វើដំណើរទៅពហុកីឡដ្ឋាន Etihad ហើយខណៈដែលប្រធានក្រុម Sergio Ramos ត្រូវបានរាប់បញ្ចូលទោះបីជាគាត់មិនអាចលេងនៅជើងទី ២ ដោយសារការជាប់ពិន័យក៏ដោយក៏គ្មានកន្លែងសម្រាប់ Bale ដែរ។

កីឡាករសញ្ជាតិវែលរូបនេះរកបាន ២ គ្រាប់ក្នុងជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ Champions League ៣-១ លើក្រុមហង្សក្រហម Liverpool ក្នុងរដូវកាលកន្លងមកប៉ុន្តែនឹងមិនមានចំណែកអ្វីឡើយខណៈ Real Mdrid ព្យាយាមរកឱកាសក្នុងជើង ២ ទល់នឹងក្រុមរបស់លោក Pep Guardiola ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅសប្តាហ៍នេះ។

គួរបញ្ចាក់ផងដែរថា Bale បានចូលលេងតែ ១១០នាទី តាំតែប៉ុណ្ណោះតាំងពីក្របខ័ណ្ណ Laliga វិលត្រលប់មកវិញនៅក្នុងខែមិថុនាហើយលោក Zidane បានពន្យល់ថា វាគឺជាការសម្រេចចិត្តរបស់កីឡាករវ័យអាយុ ៣១ឆ្នាំ រូបនេះដែលមិនចូលរួមនៅក្នុងការប្រកួតរវាងក្រុម Manchester City ។

ប្រភព៖ GOAL

Advertisement